ភ្នំពេញ: ស្របពេលដែលរាជរដ្ឋាភិបាលរៀបចំសម្រាប់ការបើកដំណើរការឡើងវិញទាំងវិស័យអប់រំនិងទេសចរណ៍ វីរ៉ុសថ្មីនៃកូវីដ-១៩ ប្រភេទដែលតានៅតែបន្តរីករាលដាលជាពិសេសនៅក្នុងរាជធានីភ្នំពេញ។ រហូតមកដល់បច្ចុប្បន្ននេះមានករណីចំនួន៩១៤ ត្រូវបានរកឃើញនៅក្នុងរាជធានី ដោយ ២៤ករណីត្រូវបានរកឃើញនៅចុងសប្តាហ៍នេះ។
បច្ចុប្បន្នប្រទេសកម្ពុជាមានករណីសរុបចំនួន ២.៦៤ ករណីនៃការវិវត្តនៃជំងឺកូវីដ-១៩ ប្រភេទដែលតា។ វីរ៉ុសបំលែងថ្មីនេះគឺឆ្លងពីរដងជាងវ៉ារ្យ៉ង់អាល់ហ្វាដែលជារលកទីពីររបស់កម្ពុជានាពេលបច្ចុប្បន្ន។ រាជធានីភ្នំពេញ គឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេបន្ទាប់មកគឺខេត្តបន្ទាយមានជ័យមានចំនួន ៥២៦ករណី។ ខេត្តឧត្តរមានជ័យមាន ២៤៥ករណី ខេត្តស្ទឹងត្រែងមាន ១១៩ករណី។ វីរ៉ុសបំលែងប្រភេទដែលតាត្រូវបានរកឃើញនៅគ្រប់ខេត្តទាំងអស់ក្នុងប្រទេស លើកលែងតែខេត្តក្រចេះនិងខេត្តកែប។
រដ្ឋាភិបាលកំពុងប្រយុទ្ធប្រឆាំងជាមួយជាមួយវីរ៉ុសបំលែងថ្មីប្រភេទដែលតានេះតាមរយៈយុទ្ធនាការចាក់វ់ាក់សាំងដូសជំរុញ។ មន្ត្រីជួរមុខជាង ៦០០.០០០នាក់និងក្រុមអាទិភាពផ្សេងៗបានទទួលដូសទី ៣រួចហើយ។ រដ្ឋបាលរាជធានីភ្នំពេញបានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការនេះនៅថ្ងៃចន្ទដល់មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញសម្រាប់មន្ត្រីរបស់ខ្លួនរួមទាំងប្តី ប្រពន្ធ និងប្រជាពលរដ្ឋទាំងអស់ដែលមានអាយុលើសពី ៦០ឆ្នាំដែលបានចាក់វ៉ាក់សាំងប្រភេទអាស្ត្រាហ្សេណេកាកាលពី៤ទៅ ៦ខែមុន។ ដំណាក់កាលនៃយុទ្ធនាការចាក់ដូសជំរុញរបស់រដ្ឋបាលធានីនឹងដំណើរការរហូតដល់ថ្ងៃទី ២៨ ខែកញ្ញា៕