ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សាលារៀននៅតាមខេត្តចាប់ផ្តើមដំណើរការបណ្តើរៗ ខណៈពេលដែលរាជធានីភ្នំពេញកំពុងរៀបចំ

សៀមរាប: សាលាឯកជនមួយនៅខេត្តសៀមរាបបានក្លាយជាសាលាដំបូងគេបង្អស់របស់ប្រទេសកម្ពុជា ដែលបើកទ្វារក្រោយពេលបិទអស់រយៈពេលជាង ៦ខែ។ បុគ្គលិកនៃសាលារៀនអន្តរជាតិសៀមរាបបានបញ្ជាក់ប្រាប់ EAC News ថាសិស្សកម្រិតវិទ្យាល័យរបស់ខ្លួនបានត្រលប់មកវិញហើយ។ នៅឯរាជធានីភ្នំពេញវិញ បុគ្គលិកមន្ទីរអប់រំបានខិតខំធ្វើការដើម្បីរៀបចំដំណើរការសាលាខ្លះៗឡើងវិញ ដែលគេរំពឹងថានឹងអាចបើកដំណើរនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

សាលាអន្តរជាតិសៀមរាបបានបើកដំណើរការឡើងវិញនៅថ្ងៃចន្ទ ទី៦ ខែកញ្ញានេះ ពោលគឺរយៈពេលជាង ៦ខែប៉ុណ្ណោះបន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ថ្ងៃទី ២០ ខែកុម្ភៈដែលបណ្តាលឱ្យមានការបង្ខំសម្រេចបិទសាលារៀននៅទូទាំងប្រទេសកាលដើមខែមីនាកន្លងទៅនេះ។

បុគ្គលិកសាលារៀនអន្តរជាតិសៀមរាបនិយាយថា សម្រាប់ពេលនេះអាទិភាពគឺសិស្សវិទ្យាល័យ ហើយពួកគេបានសម្របខ្លួនទៅនឹងភាពធម្មតាថ្មីមួយគឺ “ការរៀនសូត្រចម្រុះ”។ សាលាបានសម្រេចបើកតែពីរថ្ងៃប៉ុណ្ណោះសម្រាប់ថ្នាក់រៀនដោយផ្ទាល់។ ក្រៅពីនោះសិស្សត្រូវបន្តរៀនតាមអនឡាញជាមួយប្រព័ន្ធអ៊ីនធឺណិត។ សាលាមិនបាននិយាយថាពេលណាដែល សិស្សវ័យក្មេងនឹងត្រូវបានស្វាគមន៍មកវិញទេ។

សម្រាប់រាជធានីភ្នំពេញ ក៏បានបង្ហាញសញ្ញាថាសាលារៀននឹងចាប់ផ្តើមបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ។ វិទ្យាល័យ ជា ស៊ីម បឹងកេងកង និងវិទ្យាល័យច្បារអំពៅ ត្រូវបានធ្វើអនាម័យរួចរាល់ហើយសម្រាប់ការបើកដំណើរការឡើងវិញ។ បរិវេណសាលាកំពុងត្រូវបានរៀបចំសម្អាតទុកជាមុនដោយរំពឹងថានឹងមានសិស្សត្រឡប់មកវិញ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថាករណីជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញកំពុងធ្លាក់ចុះដូចអត្រាមរណៈភាពដែរ។ អភិបាលរាជធានីភ្នំពេញបាននិយាយថានេះគឺជា “សញ្ញាល្អ” ដែលរាជធានីនឹងវិលត្រឡប់មកធម្មតាវិញក្នុងពេលឆាប់ៗនេះ ដោយសាលារៀននឹងបើកដំណើរការបណ្តើរៗនៅក្នុងតំបន់ដែលមានអត្រាឆ្លងទាបបំផុត។

ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានគេរំពឹងថានឹងមានការបញ្ជាក់ក្នុងពេលឆាប់ៗនេះអំពីចំនួនថាមានសាលារៀននៅទូទាំងព្រះរាជាណាចក្រ ដែលនឹងចាប់ផ្តើមបើកដំណើរការឡើងវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក