ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេច ស ខេង ត្រលប់មកដល់កម្ពុជាវិញបន្ទាប់ពីទទួលការវះកាត់នៅប្រទេសបារាំង

ភ្នំពេញ: សម្ដេចក្រឡាហោម ស ខេង ត្រលប់មកដល់កម្ពុជាវិញហើយបន្ទាប់ពីធ្វើដំណើរទៅពិនិត្យសុខភាព និងវះកាត់នៅប្រទេសបារាំង។ ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃ៦ កញ្ញា នេះ ខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង ឱ្យដឹងថា សម្ដេចបានត្រលប់មកដល់កម្ពុជាវិញហើយនៅព្រឹកថ្ងៃទី៦ កញ្ញានេះ បន្ទាប់ពីបានធ្វើដំណើរទៅប្រទេសបារាំងចំនួន២សប្ដាហ៍ ដើម្បីពិនិត្យសុខភាព និងទទួលការវះកាត់នៅទីនោះ។

បច្ចុប្បន្នសម្ដេចក្រឡាហោម ស ខេង កំពុងធ្វើចត្តាឡីស័ក ស្របតាមគោលការណ៍សុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា។ គួររំលឹកផងដែរថា ក្នុងដំណើរទៅប្រទេសបារាំងរបស់សម្ដេច ស ខេង ទៅប្រទេសបារាំង ត្រូវបានលោក សម រង្ស៊ី និងមនុស្សមួយចំនួនបានបំភ្លៃព័ត៌មានថា វត្ដមានរបស់សម្ដេចទៅបារាំងនេះគឺជួបជាមួយលោក សម រង្ស៊ី ដើម្បីបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយ។

ទោះជាយ៉ាងណា កូនប្រុសរបស់សម្ដេច ស ខេង គឺលោក ស សុខា នៅថ្ងៃទី៣១ សីហា បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសបុករបស់លោក ដោយច្រានចោលព័ត៌មាននេះ និងស្នើឱ្យបញ្ឈប់ល្បែងនយោបាយបែបនេះតទៅទៀត។ ខណៈដែលអ្នកនាំពាក្យក្រសួងមហាផ្ទៃនៅថ្ងៃ២៩ សីហា ថា ក្រសួងកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនអ្នកដែលបំភ្លៃព័ត៌មានទាំងនោះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក