ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ត្រីមានជំងឺផ្លូវចិត្តម្នាក់បានទៅទទួលការព្យាបាលបន្ទាប់ពីអះអាងថាជាកូនស្រីរបស់នាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ: ស្ត្រីអាយុ ៣៨ ឆ្នាំម្នាក់ ត្រូវបានយកទៅព្យាបាលនៅមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ បន្ទាប់ពីបានការអះអាងម្តងហើយម្តងទៀតកាលពីចុងសប្តាហ៍នេះថានាងគឺជាកូនស្រីរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា។ បញ្ហានេះបានលេចចេញនៅលើទំព័រហ្វេសប៊ុករបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកាលពីចុងសប្តាហ៍នេះ។ ឥឡូវនេះគាត់បានធ្វើអន្តរាគមន៍ដើម្បីធានាថាស្ត្រីនោះទទួលបានការប្រឹក្សាយោបល់ផ្លូវចិត្តពីគ្រូពេទ្យជំនាញផ្នែកចិត្តសាស្ត្រ។

ដោយប្រើគណនីហ្វេសបុកឈ្មោះ “Ah July” ឈ្មោះដើមរបស់នាងគឺ ភឿន សម្ផស្ស នាងបានអះអាងម្តងហើយម្តងទៀតថាជាកូនស្រីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។ នាងបានបញ្ចេញមតិយោបល់មួយដែលធ្វើឱ្យប៉ះពាល់ខ្លាំងដល់កិត្តិយសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី រហូតដល់មានការឆ្លើយតបវិញដោយសម្តេចតេជោនាយករដ្ឋមន្រ្តី។ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅនឹងមតិយោបល់របស់នាងដោយសុំឈ្មោះនាងនិងអាស័យដ្ឋានរបស់នាង ដើម្បីជួយនាងឱ្យទៅព្យាបាលជំងឺផ្លូវចិត្ត។

ក្រោយការប្រការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា អាជ្ញាធរខណ្ឌ ៧ មករា បានបញ្ជូនស្ត្រីមានវិបត្តិផ្លូវចិត្តខាងលើទៅមន្ទីសង្គមរាជធានីភ្នំពេញដើម្បីព្យាបាលក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ។ ស្ថានភាពរបស់នាងត្រូវបានគេពិពណ៌នាថាមានជំងឺផ្លូវចិត្ត “ល្មម” ហើយឥឡូវនេះនាងកំពុងបានទទួលការព្យាបាល។ ក្នុងចំណោមកូនបីនាក់របស់នាង មានម្នាក់ត្រូវបានគេយកទៅចិញ្ចឹមគឺស្ថិតនៅក្នុងការថែទាំរបស់បុគ្គលិកសង្គមកិច្ច។

គួរបញ្ជាក់ផងដែរថា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ភរិយាគឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានកូនចំនួន ៦ នាក់។ លោក ហ៊ុន កំសត់ បានស្លាប់ក្នុងរបបខ្មែរក្រហម។ កូនទាំង ៥ របស់ពួកសម្តេច គឺលោក ហ៊ុន ម៉ាណែត, លោកស្រី ហ៊ុន ម៉ាណា, លោក ហ៊ុន ម៉ានិត, លោក ហ៊ុន ម៉ានី និងលោកស្រី ហ៊ុន ម៉ាលី។ សម្តេចមានចៅសរុបចំនួន ២២នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក