ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពិព័រណ៍អាពាហ៍ពិពាហ៍សប្បុរសធម៌ឆ្នាំ ២០២៥ រៀបចំឡើងដើម្បីលើកកម្ពស់វប្បធម៌ប្រពៃណីខ្មែរ

ភ្នំពេញ ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥៖ ពិព័រណ៍អាពាហ៍ពិពាហ៍ដ៏ធំបំផុតរបស់ប្រទេសកម្ពុជាឆ្នាំ ២០២៥ គ្រោងនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ នៅមជ្ឈមណ្ឌល The Premier Center Sen Sok ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៨ ខែកក្កដា ដល់ថ្ងៃទី ២០ ខែកក្កដា។ ព្រឹត្តិការណ៍នេះមានគោលបំណងបង្ហាញពីសេវាកម្មអាពាហ៍ពិពាហ៍ដ៏ទូលំទូលាយ ក៏ដូចជាគាំទ្រដល់គូស្វាមីភរិយាដែលពុំមានលទ្ធភាពរៀបអាពាហ៍ពិពាហ៍ចំនួន ៥គូនៅទូទាំងប្រទេសផងដែរ។

ពិព័រណ៍អាពាហ៍ពិពាហ៍កម្ពុជាឆ្នាំ ២០២៥ នឹងប្រមូលផ្តុំអ្នកផ្តល់សេវាកម្មឈានមុខគេមកពីផ្នែកផ្សេងៗ រួមទាំងការរៀបចំផែនការអាពាហ៍ពិពាហ៍ ការផ្តល់ម្ហូបអាហារ ការតុបតែង ការថតរូប គ្រឿងអលង្ការ ការកម្សាន្ត និងភេសជ្ជៈ។ ការតាំងពិព័រណ៍នេះបង្ហាញពីឱកាសមួយសម្រាប់គូស្វាមីភរិយាថ្មីថ្មោង និងអ្នកដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ ដើម្បីស្វែងយល់ពីផលិតផល និងសេវាកម្មចម្រុះនៅក្រោមដំបូលតែមួយ ដោយសម្រួលដល់ការរៀបចំរបស់ព្រឹត្តិការណ៍របស់គូស្នេហ៍ដែលគ្រោងរៀបការ។

ពិធីសម្ពោធនោះ នឹងមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា និង ជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ដែលឆ្លុះបញ្ចាំងពីសារៈសំខាន់ជាតិនៃព្រឹត្តិការណ៍នេះ។

លោក មាន សំអុល នាយកគ្រប់គ្រងការអភិវឌ្ឍន៍អាជីវកម្ម តំណាងអោយ អ្នកឧកញ៉ា សេង ញ៉ក់ អគ្គនាយកក្រុមហ៊ុន គ្រី អេធីវ លីវីង ឯ.ក បានអញ្ជើញចូលរួមជាអធិបតីក្នុងសន្និសីទសារព័ត៌មានអំពីពិព័រណ៍អាពាហ៍ពិពាហ៍ Wedding Fair លើកទី២ ឆ្នាំ២០២៥ ដោយមានវត្តមានអញ្ជើញចូលរួមពីលោក លោកស្រី តំណាងមកពីក្រុមហ៊ុនធំៗទាំង៧ រួមមាន Vattanac Brewery , Sofitel Phnom Penh Phokeethra, Geely ,OUR STUFF CARPET សំអាងការ អប្សរាខ្មែរស្តាយ, Aion Cambodia និងKid Paradise។

លោក មាន សំអុល នាយកគ្របគ្រងការអភិវឌ្ឍន៍អាជីវកម្ម តំណាង ដឹ ព្រេមៀ សែនធ័រ សែនសុខ មានប្រសាសន៍ថា៖ “ការរៀបចំពិព័រណ៍នេះធ្វើឡើងក្នុងគោលបំណង ប្រមូលផ្តុំគ្រប់សេវាកម្មអាពាហ៍ពិពាហ៍ទាំងអស់មកដាក់តាំងបង្ហាញពីផលិតផល សេវាកម្មនីមួយៗក្នុងថ្ងៃតែមួយ ផ្ដល់ងាយស្រួលដល់ គូស្វាមីភរិយាថ្មីរដូវកាលថ្មីត្រៀមខ្លួននិងស្វែងយល់បាននូវការសម្រេចចិត្ត ថែមទាំងចំណេញពេលវេលាក្នុងការរៀបចំប្រកបដោយប្រសិទ្ធភាព។ ម៉្យាងវិញទៀត មហាព្រឹត្តិការណ៍ក៏ជាផ្នែកមួយក្នុងការផ្សព្វផ្សាយ វប្បធម៌ និងប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ ដែលជាអត្តសញ្ញាណជាតិដែលមិនអាចខ្វះបាន ជាពិសេស ការបង្ហាញទម្រង់សម្លៀក បំពាក់ប្រពៃណីស្របតាមពេលវេលា និងសម័យកាលប្រកបដោយក្រិតក្រមបានត្រឹមត្រូវបំផុត។

លោកនាយកគ្រប់គ្រងការអភិវឌ្ឍន៍អាជីវកម្ម បានមានប្រសាសន៍បញ្ជាក់ថា គោលបំណងចម្បងរបស់ក្រុមហ៊ុនយើងដែលបង្កើតពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២នេះឡើង ដើម្បីអោយគ្រប់ក្រុមហ៊ុនដែលមានអាជីវកម្មនិងកម្មវិធីមង្គលការទាំងអស់ បានចូលរួមក្នុងការផ្សព្វផ្សាយ ដាក់តាំងបង្ហាញនូវផលិតផល និងសេវាកម្មរបស់ខ្លួនទាក់ទងនៅក្នុងកម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍នេះ ។ ផ្តល់ភាពងាយស្រួលចំពោះអតិថិជនកូនកំលោះកូនក្រមុំ គូរស្វាមីភរិយា ដែលមានគំរោងរៀបចំមង្គលការ និង បណ្តារក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកអាពាហ៍ពិពាហ៍ ដើម្បីបង្កើតទំនាក់ទំនងល្អ និងផ្តល់ពត៌មានលំអិតជូនអតិថិជន។ ចូលរួមចំណែកដើម្បីផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីរបស់ខ្មែរយើងដែលមានតាំងយូរលង់ណាស់មកហើយ ដើម្បីអោយភ្ញៀវជាតិ និងអន្តរជាតិបានជ្រួតជ្រាបពីប្រពៃណីដ៏ផូរផង់របស់ខ្មែរយើង។

នៅក្នុងឱកាសនេះ លោក មាន សំអុល បានបញ្ជាក់បន្តថា អ្វីដែលប្លែកអស្ចារ្យបន្ថែមទៀត នោះ គឺក្រុមហ៊ុនយើងខ្ញុំបានរៀបចំកម្មវិធីមង្គលការជូនគូស្រករក្រីក្រចំនួន៥គូ ពុំមានលទ្ធភាពរៀបចំមង្គលការ នឹងរៀបចំនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ អគារ H ដែលមានអ្នកចូលរួមជួយសហការឧបត្ថម្ភ ក្នុងនោះ រួមមាន អគារ ដឹ ព្រេមៀ សេនធ័រ សែនសុខ, ម្ហូបចិន ដឹ ប្រេមៀ ផាលេស, សំអាងការ អប្សរាខ្មែរស្តាយ, សំអាងការ ណុប ដាណេ, Décor Astra, ភ្លើងពណ៌ Flash, ក្រុមហ៊ុន វឌ្ឍនះ, វិសាខា, តារាតន្ត្រី, ម្លូជ័យរៀបជំនូន, និងហេង គង់ ក្តាពីស។

លោក បន្ថែមថា៖ “យើងសង្ឃឹមថា ការរៀបចំពិព័រណ៍នេះនឹងផ្តល់ឲ្យលោកអ្នកនាងបានទទួលនូវអារម្មណ៍កាន់តែរំភើប ទន្ទឹងរងចាំចូលរួមក្នុងពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំ ២០២៥ នេះដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តកក្រើកធំជាងគេក្នុងរាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ សូមស្ថាប័នដៃគូផ្សព្វផ្សាយ ជួយផ្សាយបន្តនូវពត៌មានដ៏រំភើបនេះទៅកាន់សាធារណៈជនឲ្យបានជ្រាប និងចូលរួមឲ្យបានច្រើនកុះករទទួលយកនូវឱកាសដ៏កម្រនិងបទពិសោធន៍ដ៏អស្ចារ្យនេះ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកនាយកគ្រប់គ្រងការអភិវឌ្ឍន៍អាជីវកម្ម បានជម្រាបជូននូវលទ្ធផលនៃការរៀបចំពិព័រណ៍អាពិពាហ៍ពិពាហ៍ លើកទី១ ឆ្នាំ២០២៤ ដោយក្នុងព្រឹត្តិការណ៍នោះ មានការចូលរួមជាច្រើនពីសំណាក់បណ្តាក្រុមហ៊ុនដែលជាដៃគូរសហការចំនួន ៦៩ ក្រុមហ៊ុន និងមានអ្នកចូលរួមទស្សនាការតាំងពិព័រណ៍រយៈពេល០៣ថ្ងៃមានចំនួនរហូតទៅដល់ជាង ៦០០០នាក់ ហើយក្នុងនោះផងដែរ ក្រុម ហ៊ុនទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីពិព័រណ៍នេះទទួលបាននូវការលក់ និងកក់ពីសំណាក់អតិថិជនជាច្រើន នៅក្នុងថ្ងៃកម្មវិធីពិព័រណ៍នោះ។

នៅព្រឹកថ្ងៃទី១៨ ខែកក្កដា អ្នករៀបចំកម្មវិធីនឹងរៀបចំពិធីមង្គលការជូនគូស្វាមីភរិយាខ្វះលទ្ធភាពចំនួន៥គូ។ គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយអ្នកឧបត្ថម្ភរួមមាន The Premier Center Sen Sok, The Premier Palace Chinese Restaurant, Apsara Khmer Style Wedding Decoration និងអាជីវករក្នុងស្រុកមួយចំនួនទៀត។

ដោយឆ្លុះបញ្ចាំងពីភាពជោគជ័យនៃព្រឹត្តិការណ៍សម្ពោធនៅឆ្នាំ ២០២៤ ដែលបានទាក់ទាញអ្នកទស្សនាជាង ៦,០០០ នាក់ និងមានក្រុមហ៊ុនដៃគូចំនួន ៦៩ អ្នករៀបចំរំពឹងថាពិព័រណ៍នៅឆ្នាំនេះនឹងលើសពីសមិទ្ធិផលមុនៗ។ ព្រឹត្តិការណ៍ឆ្នាំ ២០២៤ ក៏បានបង្កើតការលក់ និងការកក់ទុកជាច្រើនសម្រាប់អ្នកលក់ដែលចូលរួមផងដែរ។

ក្រៅពីការតាំងពិព័រណ៍នេះ ព្រឹត្តិការណ៍នេះនឹងមានការប្រគំតន្ត្រីទ្រង់ទ្រាយធំដោយមានការសម្ដែងដោយសិល្បករខ្មែរល្បីៗរួមមាន លោក ជី ដេវីត លោក លឹម តិចម៉េង និងលោក ទេព ពិសិដ្ឋ។ ព្រឹត្តិការណ៍នេះក៏នឹងមានសួនកុមារដែលលាតសន្ធឹងជិត ១,០០០ ម៉ែត្រការ៉េសម្រាប់ក្មេងៗ អ្នកលក់អាហារជាច្រើន និងមានរៀបចំវេទិកាតុពិភាក្សាអំពីវប្បធម៌ និងការអប់រំផ្សេងៗ ដែលគ្របដណ្តប់លើប្រវត្តិអាពាហ៍ពិពាហ៍ ប្រពៃណី ការធ្វើផែនការ និងទិដ្ឋភាពសេដ្ឋកិច្ចនៃឧស្សាហកម្មអាពាហ៍ពិពាហ៍។

អ្នករៀបចំកម្មវិធីសូមអញ្ជើញសាធារណជន និងអ្នកអនុវត្តប្រព័ន្ធផ្សព្វផ្សាយឱ្យចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ដែលមិនត្រឹមតែបម្រើជាទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្រារព្ធពិធីនៃអត្តសញ្ញាណវប្បធម៌ និងស្មារតីសហគមន៍របស់ប្រទេសកម្ពុជាផងដែរ។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក