BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥២៨ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៨៨ករណី ខណៈអ្នកជំងឺ ៤៤៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៩៥,៨២៨នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៩៧០នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន៩១,១៣១នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៥,៩៨១ករណី៕


