ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យក្រសួងព័ត៌មាន អះអាងថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងមានភាពប្រសើរឡើង និងអនុវត្តលើគោលការណ៍នៃរបបប្រជាធិបតេយ្យនីតិរដ្ឋ

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអះអាងថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងប្រកបដោយភាពប្រសើរឡើង និងអនុវត្តលើគោលការណ៍នៃរបបប្រជាធិបតេយ្យនីតិរដ្ឋ។ លោកបានបញ្ជាក់ថា ការលើកឡើងណាមួយដែលគ្មានមូលដ្ឋានច្បាស់លាស់ គ្មានភស្ដុតាងអាចផ្ទៀងផ្ទាត់បាន គឺមិនអាចយកជាការបាននោះទេ និងអាចនាំឲ្យមានការបំភ្លៃការយល់ឃើញអំពីស្ថានភាពពិតប្រាកដ។

ផ្អែកលើការសិក្សាស្រាវជ្រាវឆ្នាំ២០២៥ ពីស្ថានភាពសេរីភាពសារព័ត៌មាន លោក អស្នារិទ្ធបានបញ្ជាក់ថា ពុំមានការរឹតត្បិតសិទ្ធិរបស់អ្នកសារព័ត៌មានឡើយ ហើយករណីដែលមានការអនុវត្តច្បាប់ គឺទាក់ទងនឹងបទល្មើសក្រៅដែននៃច្បាប់ស្តីពីរបបសារព័ត៌មាន។ ការអនុវត្តច្បាប់ទាំងនេះត្រូវបានអនុវត្តតាមនីតិវិធី ដែលផ្អែកលើសិទ្ធិ និងសេរីភាពដោយស្មើភាពជាដើម។

ក្រសួងព័ត៌មានបានដោះស្រាយបណ្តឹងចំនួន ៥៧ករណី ក្នុងកំឡុងពេលពីឆ្នាំ២០២៤ ដល់ត្រីមាសទី១ ឆ្នាំ២០២៥។ ក្នុងនោះ មាន ៨ករណីដែលបានផ្តល់មេធាវីជួយការពារតាមផ្លូវច្បាប់ និង ៤៣ករណីផ្សេងទៀតបានដោះស្រាយតាមវិធីអប់រំតម្រង់ទិសដោយផ្អែកលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ 

លោក ទេព អស្នារិទ្ធ ក៏បានសង្កត់ថា ចំពោះទង្វើបំពានបទប្បញ្ញតិ្តច្បាប់ស្តីពីរបបសារព័ត៌មាន ក្រមសីលធម៌និងវិជ្ជាជីវៈ កិច្ចសន្យាអាជីវកម្មសារព័ត៌មាន និងការបំពានសិទ្ធិឯកជនភាពបុគ្គលធ្ងន់ធ្ងរហើយមិនព្រមកែកំហុស ក្រសួងបានអនុវត្តវិធានការលុបអាជ្ញាបណ្ណចំនួន ៩អង្គភាព និងបានចេញលិខិតព្រមានចំនួន ១៣អង្គភាព និងបានព្យួរអាជ្ញាបណ្ណចំនួន ១ អង្គភាព។

សូមបញ្ជាក់ជូនថា នៅក្នុងវិស័យសារព័ត៌មានកម្ពុជា អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មានទាំងអស់សុទ្ធតែមាននិងបានអនុវត្តសិទ្ធិ និងសេរីភាពដូចគ្នា មានតម្លៃស្មើៗគ្នា ពោលគឺពុំមានអ្នកណាមានតម្លៃលើសអ្នកណា ឬជាតួឯកក្នុងការងារនេះឡើយ ដែលនេះហើយសមភាព ភាពយុត្តិធម៌ ចម្រុះ និងបរិយាបន្ននៅក្នុងវិស័យសារព័ត៌មានកម្ពុជាសព្វថ្ងៃ។ ទាំងនេះគឺជាភាពប្រសើរឡើង ប្រកបដោយភាពធន់និងសុខដុមនីយកម្ម ស្របតាមការប្រែប្រួល ក្នុងវិស័យសារព័ត៌មានកម្ពុជា ដែលជាភាពខ្លាំងមួយដ៏ចាំបាច់សម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍វិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជាយ៉ាងពិតប្រាកដ។ ហើយ វាបានក្លាយជាគោលដៅស្នូល ដែលត្រូវបានតួអង្គ ដៃគូជាតិអន្តរជាតិ ផ្តោតការយកចិត្តទុកដាក់ ដោយបានបន្តកិច្ចសហការជាមួយក្រសួងព័ត៌មាន ដើម្បីចូលរួមក្នុងការធានានិរន្តរភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងការគ្រប់គ្រងលំហព័ត៌មានប្រកបដោយប្រសិទ្ធភាព។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក