ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ

ភ្នំពេញ​៖ កម្ពុជា​បាន​ដាក់​បម្រាម​បណ្តោះអាសន្ន​លើ​ការ​នាំ​ចូល​សត្វពានៈ និងផលិតផលសាច់សត្វ​​ពី​ប្រទេស​ថៃ​ឆ្លង​កាត់​ព្រំដែន​ទាំងអស់ បន្ទាប់ពី​មានការ​ផ្ទុះឡើង​នៃ​​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី)​ ក្នុង​ប្រទេស​ថៃ​។ វិធានការនេះមានគោលបំណងតាមដានសុខភាពសត្វពាហនៈ និងធ្វើការអន្តរាគមន៍ក្នុងករណីសង្ស័យ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសពីចំណាត់ការនេះ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។ យោងតាមការចេញផ្សាយ បានឲ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមិនមានករណីជំងឺ ​​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី)​  ទេ។ ក្រសួងកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅក្នុងប្រទេសថៃ ដែលការវិវឌ្ឍន៍ថ្មីៗបានបង្កើនការព្រួយបារម្ភអំពីការចម្លងជំងឺ Zoonotic ។

លោក លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានបញ្ជាក់តាមសារព័ត៌មានក្នុងស្រុកមួយថា ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី)​ Anthrax ដែលជាជំងឺដែលប៉ះពាល់ដល់សត្វគោ និងក្របីភាគច្រើនមិនត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជានោះទេ។ លោក​បាន​បញ្ជាក់​ថា សាធារណជន​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ដោយ​ចៀសវាង​ការ​បរិភោគ​សាច់​គោ​ឆៅ ឬ​សាច់ក្របី និង​ចៀសវាង​ការ​សម្លាប់​សត្វ​ឈឺ​ដើម្បី​លក់ ដើម្បី​ការពារ​ការ​ចម្លង​ជំងឺ​នេះ ។

របាយការណ៍ថ្មីៗពីប្រព័ន្ធផ្សព្វផ្សាយថៃ បង្ហាញពីករណីជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី)​ មានចំនួនពីរករណី កើតនៅក្នុងប្រទេសថៃកាលពីសប្តាហ៍មុន បណ្តាលឱ្យស្លាប់មនុស្សម្នាក់ ដែលការស្លាប់នេះគឺជាលើកដំបូងក្នុងរយៈពេល ៣០ ឆ្នាំនៅក្នុងប្រទេសថៃ។ ការស៊ើបអង្កេតបានភ្ជាប់ការឆ្លងទៅនឹងការទទួលទានសាច់គោឆៅដែលមានមេរោគបាក់តេរី anthrax ជាពិសេសក្នុងអំឡុងពេលពិធីសាសនានៅក្នុងខេត្ត ម៉ុកដាហាន។ បច្ចុប្បន្ននេះ មនុស្សជាង ២៤៧ នាក់កំពុងស្ថិតក្រោមការពិនិត្យតាមដាន ដែលត្រូវបានសង្ស័យថាមានហានិភ័យខ្ពស់ ហើយការដាក់ឱ្យនៅដាច់ពីគេ។ ការផ្ទុះឡើងនេះបានបង្ហាញពីភាពងាយរងគ្រោះនៅក្នុងប្រព័ន្ធគ្រប់គ្រងសុខភាពសាធារណៈ និងបសុសត្វរបស់ប្រទេសថៃ។

ជាការឆ្លើយតប ក្រសួងកម្ពុជាបានដាក់បម្រាមបណ្តោះអាសន្នលើការនាំចូលសាច់ និងសត្វពីប្រទេសថៃ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរព្រំដែន ដើម្បីពង្រឹងវិធានការត្រួតពិនិត្យ និងត្រួតពិនិត្យឲ្យបានខ្ពស់។ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបង្កើតបណ្តាញប្រតិកម្មរហ័សនៅទូទាំង ២៥ រាជធានី ខេត្ត ដើម្បីតាមដានសុខភាពសត្វ និងឆ្លើយតបឱ្យបានឆាប់រហ័សចំពោះករណីសង្ស័យ។

អាជ្ញាធរ​កម្ពុជា​បញ្ជាក់​ជាថ្មី​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ទប់ស្កាត់​ការ​ចូល​និង​ការ​រីក​រាល​ដាល​នៃ​មេរោគ​អង់ត្រាក់ (ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី)​ ) ហើយក្រសួងកសិកម្ម នឹងបន្តតាមដានស្ថានភាព និងផ្តល់ព័ត៌មានថ្មីៗតាមការចាំបាច់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក