ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមជម្រើសជាតិអ៊ីតាលី តាមស្មើកំណត់ត្រាពិភពលោក

អឺរ៉ុប៖ ក្រោយការទាត់បាល់ពិន័យ ១១ម៉ែត្រមិនបានសម្រេចដោយកីឡាករល្អប្រចាំឆ្នាំរបស់ UEFA, Jorginho នាំឱ្យក្រុមជម្រើសជាតិអ៊ីតាលី បានត្រឹមស្មើគ្នា ០-០ ប៉ុណ្ណោះជាមួយស្វីស ក្នុងការប្រកួតជម្រុះ ពូល C នៃព្រឹត្តិការណ៍ជម្រុះ FIFA World Cup តំបន់អឺរ៉ុប។

យ៉ាងណាមិញ លទ្ធផលស្មើ ០-០ ជាមួយក្រុមជម្រើសជាតិស្វីសនេះ បាននាំឱ្យក្រុមរបស់លោក Roberto Mancini តាមស្មើកំណត់ត្រាពិភពលោក ក្លាយជាក្រុមដែលមិនចាញ់ជាប់គ្នាក្នុងការប្រកួតអន្តរជាតិយូរបំផុត ស្មើគ្នាជាមួយក្រុមជម្រើសជាតិប្រេស៊ីលដែលមានកំណត់ត្រាមិនចាញ់សោះ ៣៦ប្រកួតជាប់គ្នា ដែលធ្វើបានកាលពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៦។

អ្នកចាំទីក្រុម Bourussia Monchenglabach, Yann Sommer បានក្លាយជាវីរបុរសរបស់​ស្វីសក្នុងការប្រកួតនេះ ក្រោយជួយសង្គ្រោះបាល់ ១១ម៉ែត្ររបស់ Jorginho ក្រោយខ្សែការពារស្វីសបានបង្កកំហុសទៅលើខ្សែប្រយុទ្ធ Domenico Berardi នៅនាទីទី៥២។

ក្រោយចប់ការប្រកួតនេះ មានន័យថាអ៊ីតាលីនៅតែបន្តឈរលើកំពូលតារាងពូល C ដោយមាន ១១ពិន្ទុពីការប្រកួត ៥លើក តាមពីក្រោយដោយស្វីសមាន៧ពិន្ទុ ប៉ុន្តែស្វីសទើបប្រកួតបាន ៣លើកប៉ុណ្ណោះ។

ប្រកួតបន្តរបស់ក្រុមទាំងពីរ អ៊ីតាលីនឹងត្រូវទទួលស្វាគមន៍ក្រុមបាតតារាង លីទុយអានី នាថ្ងៃទី០៩ ខែកញ្ញានេះ ខណៈស្វីសធ្វើដំណើរទៅកាន់ទឹកដីអៀរឡង់ខាងជើង ក្នុងការប្រកួតនៅថ្ងៃទី០៩ ខែកញ្ញាដូចគ្នា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក