ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូរ៉េការចែករំលែកចំណេះដឹងពីបច្ចេកវិទ្យាគ្រប់គ្រងទឹកដ៏ទំនើប

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក Kim Wansup រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ និងលោកបណ្ឌិត Jungho An អនុប្រធានសាជីវកម្មធនធានទឹកកូរ៉េ( K-water) បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងវេទិកាសហប្រតិបត្តិការឧស្សាហកម្មទឹក ដែលរួមមាន សិក្ខាសាលាបច្ចេកទេស ការតាំងពិព័រណ៌បច្ចេកវិទ្យាទឹក និងកិច្ចជំនួបអាជីវកម្ម ដែលរៀបចំឡើងនៅសណ្ឋាគារហៃយ៉ាតភ្នំពេញ ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល អង្គការអន្តរជាតិ និងសហគ្រាសទឹកឯកជន ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ដើម្បីជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការច្នៃប្រឌិតក្នុងវិស័យទឹក។

សូមជម្រាបថា វេទិកាសហប្រតិបត្តិការឧស្សាហកម្មទឹកជាវេទិកាអន្តរជាតិ ដែលសហការរៀបចំដោយក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងពង្រឹងភាពជាដៃគូ ការចែករំលែកចំណេះដឹង និងការបង្ហាញពីបច្ចេកវិទ្យាគ្រប់គ្រងទឹកដ៏ទំនើប ព្រមទាំងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងទឹកជាសកល ប្រកបដោយភាពច្នៃប្រឌិត និរន្តរភាព និងវិបុលភាពរួមគ្នា ជំរុញវឌ្ឍនភាពឆ្ពោះទៅរកការទទួលបានទឹកស្អាត កសិកម្មដែលធន់នឹងអាកាសធាតុ និងលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាដើម្បីសន្តិសុខទឹកនៅកម្ពុជា។

ថ្លែងក្នុងឱកាសបើកវេទិកា លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានមានប្រសាសន៍លើកឡើងពីបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ កំណើនប្រជាជន និងការពង្រីកឧស្សាហកម្ម និងបានបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់កិច្ចសហប្រតិបត្តិការ ការច្នៃប្រឌិត និងការវិនិយោគក្នុងការគ្រប់គ្រងទឹក។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ និងការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ជាមួយនឹងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍គូសបញ្ជាក់ពីការបង្កើនផលិតភាព ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅ តាមរយៈការវិនិយោគលើប្រព័ន្ធធារាសាស្រ្ត ការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព ការកែច្នៃកសិកម្មក្នុងស្រុក និងការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា។ លោករដ្ឋមន្ត្រីក៏បានបង្ហាញពីគោលបំណងរបស់កម្ពុជាក្នុងការរៀបចំយុទ្ធសាស្ត្រ និងផែនការមេធនធានទឹកជាតិ ដើម្បីធានាការបែងចែកទឹកប្រកបដោយសមធម៌ លើកទឹកចិត្តដល់កសិកម្មឆ្លាតវៃ និងការលើកកម្ពស់ដំណាំដែលផ្តល់ទិន្នផលហិរញ្ញវត្ថុខ្ពស់ និងបង្កើតការងារបន្ថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក