ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា និងកូរ៉េ សហការគ្នាលើគម្រោងកាត់បន្ថយឧស្ម័នមេតាន

ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះការគាំទ្រ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់រដ្ឋាភិបាលកូរ៉េ និងលេខាធិការដ្ឋានអាស៊ាន ក្នុងការផ្តួចផ្តើមគំនិតកិច្ចសហប្រតិបត្តិការក្នុងតំបន់ដ៏សំខាន់នេះ ដែលនឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏ខ្លាំងក្លា។

ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាននេះ ធ្វើឡើងនៅក្នុងពិធីបើកសម្ពោធជាផ្លូវការគម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ ស្តីពីការកាត់បន្ថយឧស្ម័នមេតាន នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

ជាមួយគ្នានេះ គម្រោងសហប្រតិបត្តិការអាស៊ាន-កូរ៉េ នឹងផ្តល់ឱកាសដ៏មានតម្លៃក្នុងការចែករំលែកចំណេះដឹង កសាងសមត្ថភាពបច្ចេកទេស និងអនុវត្តដំណោះស្រាយជាក់ស្តែងដែលសម្របទៅនឹងបរិបទជាតិរបស់កម្ពុជា ក្នុងគោលដៅរួមឆ្ពោះទៅរកការក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ គម្រោងនេះក៏បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអនុវត្តមាត្រា ៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីទាក់ទាញហិរញ្ញប្បទានកាបូន និងជំរុញការចូលរួមពីវិស័យឯកជន ព្រមទាំងធានាបាននូវសុចរិតភាពបរិស្ថាន។

លើសពីនេះ កម្ពុជាបានមើលឃើញនូវការកើនឡើងគួរឱ្យកត់សម្គាល់នៃការបញ្ចេញឧស្ម័នមេតាន ជាពិសេសពីវិស័យកសិកម្ម (ការដាំដុះស្រូវ និងការចិញ្ចឹមសត្វ) និងវិស័យកាកសំណល់។ វិស័យទាំងនេះមិនត្រឹមតែសំខាន់សម្រាប់សេដ្ឋកិច្ច និងជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងជាផ្នែកដែលការអនុវត្តវិធានការឆ្លាតវៃ និងធន់នឹងអាកាសធាតុ អាចនាំមកនូវផលប្រយោជន៍ច្រើនយ៉ាង ដូចជាការកាត់បន្ថយការបញ្ចេញឧស្ម័ន ការលើកកម្ពស់សុខភាពសាធារណៈ និងការបង្កើនភាពធន់សម្រាប់សហគមន៍។

គួររម្លឹកជូនដែរថា កម្ពុជាបានរៀបចំ និងដាក់ស្នើផែនទីចង្អុលផ្លូវសម្រាប់ការកាត់បន្ថយឧស្ម័នមេតានថ្នាក់ជាតិទៅកាន់វិទ្យាស្ថានយុទ្ធសាស្ត្របរិស្ថានសកល និងក្រុមចម្រុះអាកាសធាតុ និងខ្យល់ស្អាត កាលពីខែឧសភា ឆ្នាំ២០២៥ ដោយបានក្លាយជាប្រទេសដំបូងគេមួយក្នុងចំណោមប្រទេសមានការអភិវឌ្ឍន៍តិចតួចដែលបានដាក់ស្នើផែនទីចង្អុលផ្លូវនេះ។ នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដើរតួនាទីជាគំរូក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក