ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ព្រឹត្តិការណ៍កីឡាជនមានពិការភាព ប៉ារ៉ាឡាំពិកហ្គេម បិទបញ្ចប់ជាផ្លូវការ

ជប៉ុន៖ ភាពស្រស់ឆើតឆាយ ប្រកបដោយមោទនភាព ភាពអស្ចារ្យគួរឱ្យស្ញប់ស្ញែងបានកើតឡើងនៅក្នុងពិធីបិទព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ឬ Paralympic Game Tokyo ២០២០ បន្ទាប់ពីការប្រកួតបានបញ្ចប់ក្រោយដំណើរការប្រកួតរយៈពេល ១២ថ្ងៃ។ 

នាយកគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ ឬ International Paralympic Committee (IPC) លោក Andrew Parsons បានពិពណ៌នាក្នុងព្រឹត្តិការណ៍បិទកីឡាជនមានពិការភាព "ប៉ារ៉ាឡាំពិកហ្គេម" នៅកីឡដ្ឋានអូឡាំពិក ទីក្រុងតូក្យូថា ព្រឹត្តិការណ៍កីឡាជនមានពិការភាព ឆ្នាំ២០២១នេះ មិនមែនគ្រាន់តែគួរឱ្យចងចាំជាលក្ខណៈប្រវត្តិសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានលក្ខណៈអស្ចារ្យបំផុតដែរ។

ព្រឹត្តិការណ៍នេះបានរៀបចំឡើងដោយជួបប្រទះនូវផលវិបាកស្ទើររាប់មិនអស់ ចាប់តាំងពីការរាតត្បាត និងប៉ះពាល់ដោយសារបញ្ហាកូវីដ-១៩ និងការរិះគន់ពីមជ្ឈដ្ឋានជាច្រើនដែលមិនគាំទ្រឱ្យរៀបចំព្រឹត្តិការណ៍នេះអំឡុងមានវិបត្តិសកលនេះ។

យ៉ាងណាមិញ ជាលទ្ធផលកំណត់ត្រាថ្មីក្នុងកីឡាប៉ារ៉ាឡាំពិកនេះ មានក្រុមចំនួនដល់ទៅ ៨៦ដែលទទួលបានមេដាយ ហើយក្នុងនោះមាន ៦២ក្រុមដែលទទួលបានមេដាយមាសយ៉ាងហោចណាស់ ១គ្រឿង។ 

ព្រឹត្តិការណ៍បិទការប្រកួតនេះ ត្រូវបានធ្វើឡើងដោយបិទទ្វារមិនខុសពីអូឡាំពិកហ្គេមឡើយ យ៉ាងណាមិញក៏មានអត្តពលិកនិងប្រតិភូប្រមាណជាង ២,០០០នាក់ចូលរួមញ៉ាំងបរិយាកាសឱ្យមានភាពស្រស់បំព្រងផងដែរ។

ក្នុងពិធីនេះគេសង្កេតឃើញវត្តមានអភិបាលក្រុងតូក្យូ លោកស្រី Yuriko Koike បានប្រគល់ទង់ប៉ារ៉ាឡាំពិកបន្តទៅឱ្យអភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo ដែលជានិមិត្តរូបនៃការរៀបចំព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកហ្គេម ឆ្នាំ២០២៤ នៅទីក្រុងប៉ារីសប្រទេសបារាំង។

ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកនេះ ចិនបានឈរនាំមុខគេក្នុងតារាងមេដាយរួម ដោយទទួលបានមេដាយសរុប ២០៧គ្រឿង ក្នុងនោះមានមេដាយមាស ៩៦គ្រឿង តាមពីក្រោយដោយចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក និងក្រុមអូឡាំពិករុស្សី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក