ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «កម្ពុជាប្រើជំហានគីង្គក់ តែកម្ពុជាដើរទៅមុខជានិច្ច»

ពោធិ៍សាត់៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «កម្ពុជាប្រើជំហានគីង្គក់ តែកម្ពុជាដើរទៅមុខជានិច្ច […] មិនធ្វើត្រឹមតែផ្នែកកសិកម្មប៉ុណ្ណោះទេ បច្ចុប្បន្នក៏អាចដំឡើងរថយន្តបានផងដែរ។"។ ការលើកឡើងរបស់សម្តេចធិបតីបានធ្វើឡើងនាព្រឹកថ្ងៃអង្គារ៍ ទី២២ ខែមេសានេះ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia។

បង្កើតឡើងក្នុងឆ្នាំ ១៩៩២ RMA CAMBODIA បានក្លាយជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៅទូទាំងឧស្សាហកម្មផ្សេងៗ រួមទាំងរថយន្ត កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុននេះមានបុគ្គលិកជាង ៤,០០០ នាក់ ដែលក្នុងនោះ ១,១៧៨ នាក់ជាស្ត្រី និង ២,៣០៣ នាក់ជាបុគ្គលិកបច្ចេកទេស។

ក្នុងពិធីនេះ ប្រធានក្រុមហ៊ុន RMA Group លោក Kevin Whitcraft បានគូសបញ្ជាក់អំពីដំណើររបស់ក្រុមហ៊ុន ដោយបានកត់សម្គាល់ពីការវិនិយោគដំបូងចំនួនទឹកប្រាក់ ២១ លានដុល្លារសម្រាប់រោងចក្រដំឡើងរថយន្តដែលគ្របដណ្តប់លើផ្ទៃដី ៥ ហិកតា។ បន្ទាប់ពីការសម្ពោធរបស់ខ្លួនក្នុងឆ្នាំ ២០២២ ការវិនិយោគសរុបបានកើនឡើងដល់ ២៦.៨ លានដុល្លារ ដោយផ្ទៃដីរបស់រោងចក្រនេះបានពង្រីកដល់ ១២ ហិកតា។ កំណើននេះបានអនុញ្ញាតឱ្យមានការផ្លាស់ប្តូរពី CKD (Completely Knocked Down) ទៅជាការដំឡើង IKD-1 (Improved Knocked Down) ដោយបង្កើនសមត្ថភាពផលិតប្រចាំឆ្នាំដល់ជាង ១០,០០០ គ្រឿង។ គិត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន RMA CAMBODIA បាន​ដំឡើង​រថយន្ត​បាន​ចំនួន ៧ ៤៩២ គ្រឿង។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន RMA Group និងការពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Ford Motor នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានពណ៌នាថា ជាសមិទ្ធផលដ៏សំខាន់ដែលបានបង្កើតឱកាសការងារ ការដំឡើងប្រាក់ខែ និងសម្របសម្រួលការផ្ទេរបច្ចេកវិទ្យាផលិតកម្មក្នុងស្រុក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “ក្រុមហ៊ុន RMA Group បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យយានយន្តនៅកម្ពុជា”។ សម្តេចធិបតី បានបង្ហាញនូវមោទនភាពចំពោះភាពជាដៃគូជាមួយក្រុមហ៊ុន RMA និង Ford ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការវិនិយោគនៅក្នុងទីផ្សារដ៏មានសក្តានុពលរបស់កម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រីក៏បានឆ្លុះបញ្ចាំងពីការសម្របសម្រួលកន្លងមករបស់សម្តេចជាមួយលោក Whitcraft ដើម្បីជួយសម្រួលដល់ការបង្កើតរោងចក្រដំឡើង និងទទួលស្គាល់ការគាំទ្រចាំបាច់ពីរដ្ឋាភិបាល។ ដោយលើកឡើងពីការរីកចម្រើននៃវិស័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា រោងចក្រដំឡើងរថយន្ត Ford បានបង្កើនកម្លាំងបុគ្គលោករបស់ខ្លួនពី ១៦០ ទៅ ៤០៤នាក់ ក្នុងរយៈពេល ៣ ឆ្នាំជាមួយនឹងប្រាក់ឈ្នួលកើនឡើងពីជាង ២០០ ដុល្លារដល់ចន្លោះពី ៣២០ ទៅ ៨០០ ដុល្លារ។ និន្នាការនេះបង្ហាញពីគន្លងវិជ្ជមាននៅក្នុងទីផ្សារការងាររបស់កម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញពីការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ប្រទេសចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ដោយផ្លាស់ប្តូរពីការពឹងផ្អែកលើការនាំចូលផលិតផលសម្រេច ទៅជាផលិតកម្មក្នុងស្រុក។ សម្តេចធិបតី បានអបអរសាទរចំពោះការទទួលស្គាល់ រថយន្ត របស់ក្រុមហ៊ុន Ford ថា “«ផលិតនៅក្នុងប្រទេសកម្ពុជា»។

ជាមួយនឹងរោងចក្រដំឡើងរថយន្តដែលកំពុងដំណើរការចំនួន ៩រោងចក្រនៅកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តក្រុមហ៊ុនផលិតក្នុងស្រុកឱ្យផ្តោតលើការផលិតគ្រឿងបន្លាស់បន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ដែលនេះជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញបរិយាកាសវិនិយោគអំណោយផល។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងផ្លូវដែកតភ្ជាប់តំបន់សេដ្ឋកិច្ចពិសេស ដើម្បីកែលម្អការដឹកជញ្ជូន។ សម្តេចបានរំលឹកឡើងវិញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការរក្សាបរិយាកាសស្ថិរភាពសម្រាប់កំណើនអាជីវកម្ម។ បន្ថែមលើនេះ សម្តេចនាយករដ្ឋមន្ត្រីបានណែនាំឲ្យក្រសួងរ៉ែ និងថាមពល ពង្រឹងហេដ្ឋារចនាសម្ព័ន្ធយានយន្តអគ្គិសនី ស្របពេលធានាសុវត្ថិភាព និងអនុលោមតាមស្តង់ដារថាមពលស្អាត សម្រាប់ការចែកចាយអគ្គិសនី។

តាមរយៈការពង្រីកយុទ្ធសាស្ត្រនេះ ក្រុមហ៊ុន RMA Group មិនត្រឹមតែពង្រឹងឧស្សាហកម្មយានយន្តនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈផលិតកម្មក្នុងស្រុក និងកិច្ចសហការអន្តរជាតិ។


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក