ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រទះឃើញសពនៅលើផ្លូវរថភ្លើង ស្រុកព្រៃនប់ ក្រោយរទះភ្លើងកិនដាច់ជើងបណ្តាលឲ្យស្លាប់

ស្រុកព្រៃនប់– ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥៖ អាជ្ញាធរកំពុងស៊ើបអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើផ្លូវរថភ្លើងលេខ ២០៩+៦៨០ ស្ថិតក្នុងភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ហេតុការណ៍នេះ ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ច នៅវេលាម៉ោង៧និង០០នាទីព្រឹក ដោយប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ដេកលើផ្លូវរថភ្លើង ខណៈកំពុងដើរទៅធ្វើការ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឱ្យដឹងថា មានបុរសដែលមិនស្គាល់អត្តសញ្ញាណ និងមានសតិមិនប្រក្រតីបានដើរដោយពុំមានទិសដៅ លុះមកដល់ចំណុចខាងលើបានដេកលើផ្លូវដែក ​គួរ​ឲ្យ​សោកស្ដាយ​ដែររថភ្លើងដែលមិនត្រូវបានស្គាល់អត្តសញ្ញាណធ្វើដំណើរពីក្រុងព្រះសីហនុ ឆ្ពោះទៅកំពត ​បាន​បើកកិនជើងបុរស​នោះបាក់​ជើង​ស្តាំ​។ ក្រោយ​កើតហេតុ រថភ្លើង​បាន​បន្តដំណើរ​ឆ្ពោះទៅ​ខេត្តកំពត ចំណែកឯអ្នក​ថ្មើរ​ជើង​នោះមិនត្រូវបានស្គាល់អត្តសញ្ញាណទេ។

ក្រោយ​ទទួល​បាន​របាយការណ៍​ភ្លាម នគរបាលប៉ុស្តិ៍​មូលដ្ឋាន​បាន​រាយការណ៍​ទៅ​កម្លាំងចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ភ្លាមៗដើម្បី​ចុះ​ពិនិត្យ​ស្ថានភាព។ លទ្ធផលបឋមបង្ហាញថា បុរសដែលមានសតិមិនគ្រប់ខាងលើនោះ អាចស្លាប់តាំងពីយប់មកម្ល៉េះ ក្រោយពេលរទះភ្លើនកិន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ការស៊ើបអង្កេតកំពុងបន្ត ខណៈសមត្ថកិច្ចកំពុងស្វែងរកព័ត៌មានលម្អិតបន្ថែមអំពីឧប្បត្តិហេតុនេះ និងជូនដំណឹងដល់ក្រុមគ្រួសារជនរងគ្រោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក