ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្តែងការហួសចិត្តចំពោះការរិះគន់វិនិយោគរបស់ចិន ក្នុងពិធីសម្ពោធកំពង់ផែទេសចរណ៍អន្តរជាតិកំពត

កំពត ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្តែងការហួសចិត្តចំពោះទស្សនៈអវិជ្ជមានលើប្រទេសចិន ដោយគូសបញ្ជាក់ថា អ្នករិះគន់ជាច្រើនទទួលបានផលប្រយោជន៍ពីការវិនិយោគដែលធ្វើឡើងដោយក្រុមហ៊ុនចិន។ ការ​លើក​ឡើង​របស់​សម្តេចធិបតីធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត។

នៅក្នុងសុន្ទរកថារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងពីភាពផ្ទុយគ្នានៅក្នុងការរិះគន់ដែលសំដៅទៅលើការវិនិយោគរបស់ចិន។ សម្តេចបាន​កត់​សម្គាល់​ថា​៖ «អ្នកខ្លះជិះនៅលើផ្លូវ Highway ដែលកសាងដោយឥណទានពីចិន ជេរចិន, អ្នកខ្លះធ្វើការក្នុងរោងចក្រ ដែលមានថៅកែចិន ប្រាក់រាប់រយដុល្លារ ខ្លះដល់រាប់ពាន់ដុល្លារ នៅជេររដ្ឋាភិបាលទាញវិនិយោគពីចិនមកខ្ញុំមិនយល់!»។

ការ​លើក​ឡើង​ទាំង​នេះ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​ប្រធានាធិបតី​ចិន Xi Jinping ដែល​បាន​បង្ក​ការ​មិន​ពេញ​ចិត្ត​ក្នុង​ចំណោម​ក្រុមជ្រុលនិយមមួយចំនួននៅ​កម្ពុជា ដោយបាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ជា​ចំហ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យប្រជាជនកម្ពុជាមានមោទនភាពចំពោះសមត្ថភាពរបស់ប្រទេសខ្លួនក្នុងការរក្សាទំនាក់ទំនងស្មើមុខស្មើមាត់ជាមួយមហាអំណាចពិភពលោកដោយលើកឡើងថា «កម្ពុជាឈរក្នុងចំណោមប្រទេសតែបីប៉ុណ្ណោះ រួមជាមួយនឹងវៀតណាម និងម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះនៃដំណើរទស្សនកិច្ចបែបនេះពីមេដឹកនាំពិភពលោក»។ សម្តេចធិបតីបញ្ជាក់ថា ទំនាក់ទំនងកម្ពុជាជាមួយចិននៅតែរឹងមាំ ដោយលោកសង្កត់ធ្ងន់ថា ជំហរនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺផ្អែកទៅលើគោលការណ៍ឯករាជ្យភាព អធិបតេយ្យភាព និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក

សម្តេចធិបតីបាន​ថ្លែង​ថា​៖ «​កម្ពុជា​មិន​ជ្រើសរើស​ភាគី​ណាទេ យើង​ជ្រើសយកទាំងអស់​។ “ជំហរនយោបាយរបស់យើង គឺឈរលើគោលការណ៍ឯករាជ្យ អធិបតេយ្យភាព និងការគោរពគ្នាទៅវិញទៅមក”។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា សាធារណរដ្ឋប្រជាមានិតចិន គឺជាដៃគូដ៏សំខាន់ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។

មកទល់ពេលនេះ ប្រទេសចិនបានវិនិយោគជាង ៣ពាន់លានដុល្លារ ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាននៅកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណក្នុងនាមរដ្ឋាភិបាល និងប្រជាជនកម្ពុជាសម្រាប់ការគាំទ្រនេះ ពង្រឹងចំណងមិត្តភាពយូរអង្វែងរវាងប្រជាជាតិទាំងពីរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងដែលថា «ខ្ញុំឆ្ងល់ថាម៉េចបានគេមិនចូលចិត្តស្ពៃ? គេថាយកអាមេរិកយកសាច់គោ យកចិនយកស្ពៃ..ខ្ញុំឃើញមានអ្នកគាំទ្រទាំងសងខាង អ្នកខ្លះថាសាច់គោឆ្ងាញ់ តែជាតិខ្លាញ់សុទ្ធ ប្រយ័ត្នលើសខ្លាញ់.. ស្ពៃជាបន្លែសុខភាពល្អរស់យូរ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ប្រជាជនកម្ពុជាមានសេរីភាពក្នុងការជ្រើសរើសដៃគូសេដ្ឋកិច្ចទាំងពីរ ដោយឆ្លុះបញ្ចាំងពីការពឹងពាក់គ្នាទៅវិញទៅមកនៃជម្រើសទាំងពីរ។ លោក​បាន​កត់​សម្គាល់​ថា​៖ «​តើកម្ពុជារើសអ្វី ស្ពៃ ឬ(សាច់)? គឺយើងរើសទាំងពីរ» ដែលនេះគឺជាការគូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ភាពរឹងមាំនៃជីវភាពរស់នៅ និង​ធានា​អនាគត​ដ៏​រុងរឿង​សម្រាប់​ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា កម្ពុជា និងចិន នៅតែជាមិត្តល្អ នៅតែជាមិត្តដែលគោរពសិទ្ធិ និងអធិបតេយ្យជាតិនៃប្រទេសទាំងពីរទៅវិញទៅមក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក