ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជំនួបប្រេស៊ីល និងអាហ្សង់ទីនត្រូវបានផ្អាក ដោយវិធានការសុខាភិបាល

ប្រេស៊ីល៖ ការប្រកួតវគ្គជម្រុះ World Cup រវាងអាហ្សង់ទីននិងប្រេស៊ីលត្រូវបានផ្អាកដោយសាររឿងរ៉ាវដ៏ចម្រូងចម្រាស់មួយ ពោលគឺក្រោយពេលដែលអាជ្ញាធរសុខាភិបាលប្រេស៊ីល បានចូលមកឃាត់ខ្លួនកីឡាករមួយចំនួនដោយចោទប្រកាន់ថាពួកគេបានបំពានច្បាប់កូវីដ-១៩ ចូលមកក្នុងប្រទេសប្រេស៊ីល។

ការប្រកួតចាប់ផ្តើមបានត្រឹម ៥នាទីប៉ុណ្ណោះ គេសង្កេតឃើញអាជ្ញាធរសុខាភិបាលប្រេស៊ីលបានចូលមកកាន់ទីលាន ដើម្បីបញ្ឈប់ការប្រកួតដោយបាននាំខ្លួនមនុស្សចំនួន ៤រូបដើ​ម្បីធ្វើការសាកសួរ ក្នុងនោះរួមមានអ្នកចាំទីក្លិប Aston Villa កីឡាករ Emiliano Martinez, កីឡាករពីររូបរបស់ Tottenham Hotspurs រួមមាន Cristian Romero និង Giovani Lo Celso ដែលស្ថិតក្នុងជម្រើស ១១នាក់ដំបូង ព្រមទាំងកីឡាករបំរុង Emiliano Buendia របស់ Aston Villa។ គួរឱ្យដឹងថា រដ្ឋាភិបាលប្រេស៊ីល បានដាក់បំរាមមួយក្នុងគោលដៅទប់ស្កាត់ការរាលដាលកូវីដ-១៩ ពោលគឺបុគ្គលដែលមានប្រវត្តិស្នាក់នៅចក្រភពអង់គ្លេស, ឥណ្ឌា ឬអាហ្វ្រិកខាងត្បូងក្នុងអំឡុង ១៤ថ្ងៃចុងក្រោយ មិនត្រូវបានអនុញ្ញាតឱ្យចូលមកកាន់ប្រទេសប្រេស៊ីលឡើយ លើកលែងតែពួកគេជាជនជាតិប្រេស៊ីល ឬមានទីលំនៅក្នុងប្រទេសប្រេស៊ីល។

ភ្លាមៗនោះ ក្រុមភ្ញៀវអាហ្សង់ទីនបានចាកចេញពីទីលាន ដោយនៅសល់តែកីឡាករប្រធានក្រុម Lionel Messi និងអ្នកចាត់ការក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Scaloni បានបន្តមានវត្តមាននៅលើទីលានជាមួយក្រុមម្ចាស់ផ្ទះប្រេស៊ីល ដើម្បីពិភាក្សារកដំណោះស្រាយជុំវិញការផ្អាកការប្រកួតនេះ។ Messi បាននិយាយក្រោយបញ្ហានេះថា៖ "ហេតុអ្វីទើបចាប់ផ្តើមការប្រកួតហើយបែរជាបញ្ឈប់វិញ?? ពួកយើងបានមកដល់ប្រេស៊ីលយូរហើយ ហើយក៏បានមកដល់កីឡដ្ឋានប៉ុន្មានម៉ោងហើយដែរ គួរណាស់តែពួកគេផ្អាកតាំងពីប្រកួតមិនទាន់ចាប់ផ្តើម"៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក