លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ប្រជាពលរដ្ឋអាចចាក់វ៉ាក់សាំងកូវីសលដូសទី២បានទៅតាមកាលបរិច្ឆេទនិងទីតាំងដែលបានកំណត់ដោយក្រសួងសុខាភិបាល

(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីសែលដូសទី១រួចហើយ តាមបណ្តាមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព នានាក្នុងរាជធានីភ្នំពេញ ដែលរៀបចំដោយអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌរាជធានីភ្នំពេញ រួមជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ អាចអញ្ជើញទៅចាក់វ៉ាក់សាំងកូប៊ីសែលដូសទី២ តាមការណែនាំ និងចាត់ចែងរបស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌរាជធានីភ្នំពេញ រួមជាមួយមន្ទីរ សុខាភិបាលរាជធានីភ្នំពេញ នៅតាមទីតាំងទាំង២១កន្លែង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ស្តីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីសល (Covishield) សម្រាប់ដូសទី២ដែលទទួលបានអាជ្ញាប័ណ្ណផលិតពីក្រុមហ៊ុន AstraZereca។


តាមការបញ្ជាក់របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ការចាក់វ៉ាក់សាំងកូវីសល (Covishield) សម្រាប់ដូសទី២ អាចចាក់បានក្នុងអំឡុងពេលពី៨ ទៅ១២សប្ដាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំងកូប៊ីសែលដូសទី១។ យោងតាមពេលវេលាកំណត់អ្នកដែលបានចាក់វ៉ាក់សាំងកូវីសែលដូសទី១ទាំងអស់នឹងត្រូវដល់ពេលចាក់ដូសទី២ ជាបន្តបន្ទាប់នៅដើមខែឧសភា ឆ្នាំ២០២១។ ដូចនេះគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវសៃលដូសទី២ ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានចម្ងល់ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងកូវីសែលដូសទី២នៅតំបន់ក្រហម សូមទំនាក់ ទំនងទៅលេខទូរស័ព្ទរដ្ឋបាល ខណ្ឌឬស្សីកែវ ០១២ ៦៧៥ ៦៦៦ ខណ្ឌកំបូល ០១២ ៣៤៧ ៦៧៦ ខណ្ឌមានជ័យ ០១២ ៥៥៥ ៥៨១ ខណ្ឌដង្កោ ០១២ ៧១៩ ៥៩៥ ខណ្ឌពោធិ៍សែនជ័យ ០១២ ៩១៨ ១៨២៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក