ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ស្ពានខ្ពស់ជាងគេ បើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នហើយនៅព្រឹកនេះ

ភ្នំពេញ៖ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ បានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នហើយ។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ផន រឹម។

ការបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ននេះ មានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី ១១-១៧ ខែមេសា ឆ្នាំ២០២៥ គឺមុន និងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ 

ការអនុញ្ញតិនេះ គឺសម្រាប់រថយន្តគ្រួសារ និងម៉ូតូ ចាប់ពីម៉ោង ៦:០០ព្រឹក ដល់ម៉ោង ១៨:០០ល្ងាច និងមិនអនុញ្ញាត្តិឲ្យឈប់យានយន្តលើស្ពានជាដាច់ខាត ដើម្បីធានាសុវត្ថិភាព។ ដោយឡែក ចំពោះរថយន្តដឹកអីវ៉ាន់ និងរថយន្តធំៗត្រូវបន្តប្រើប្រាស់ផ្លូវវាងដដែល។ 

គួរបញ្ជាក់ថា ស្ពានលេខ២៨នេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់ស្ទើរ ១០០%ហើយ ។

ក្រោយពេលបញ្ចប់ការបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល៧ថ្ងៃ ក្រុមការងារនឹងបិទចរាចរណ៍លើស្ពានមួយរយៈទៀត (បន្តប្រើផ្លូវវាង) ដើម្បីឱ្យការដ្ឋានបង្ហើយកិច្ចការរបស់ខ្លួនដូចជា៖ ដាក់បង្កាន់ដៃ, អ៊ុតAC, គូសគំនូសចរាចរណ៍, បំពាក់ផ្លាកសញ្ញាចរាចរណ៍ និងកិច្ចការការបន្ទាប់មន្សំមួយចំនួនទៀត។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក