ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ចូលរួមកម្មវិធីពិព័រណ៍ "មរតកទាំង៥" របស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងលេងល្បែងប្រជាប្រិយ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨

ភ្នំពេញ៖ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារ និងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) រាជធានីភ្នំពេញ បានចូលរួមកម្មវិធីពិព័រណ៍ ទេពកោសល្យ និងស្នាដៃនិស្សិត លើកទី៨ ក្រោមប្រធានបទ "មរតកទាំង៥" ឆ្នាំ២០២៥ របស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលក្នុងកម្មវិធីនេះ និស្សិតអាហារូបករណ៍ អ.ម.ត បានស្វែងយល់ និងពង្រឹងចំណេះដឹងពីសិល្បៈវប្បធម៌ជាតិ ទាំងរូបី និងអរូបី ព្រមទាំងបានចូលរួមផ្សព្វផ្សាយ អភិរក្ស និងអភិវឌ្ឍសិល្បៈវប្បធម៌ជាតិ ជូនដល់សាធារណជនបានយល់ដឹងពីទម្រង់សិល្បៈដ៏សម្បូរបែប ក្នុងគោលបំណងរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ជាតិ ឱ្យបានថ្កុំថ្កើនសម្រាប់កូនចៅជំនាន់ក្រោយ។

ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ក៏បានចូលរួមផងដែរ លេងល្បែងប្រជាប្រិយផ្សេងៗ និងរាំលេងកម្សាន្ត អបអរសាទរសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ពោរពេញដោយភាពរីករាយ និងសាមគ្គីភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក