ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ល្ខោនយីកេជនជាតិកួយ និង ល្ខោនស្រមោលស្បែកធំ បានទាញយកបេះដូងមហាជនដែលមកលេងបុណ្យភូមិ

ភ្នំពេញ៖ រយ:ពេលពីរថ្ងៃនៃការរៀបចំមហោស្រពសិល្ប:បុណ្យភូមិឆ្នាំទី១២ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បាននាំមកនូវភាពទាក់ទាញជាច្រើនដល់អ្នកស្រុកមកលេងបុណ្យភូមិដូចជាការលេងល្បែងប្រជាប្រិយ វាយក្អម ទាញព្រ័ត្រ ដណ្តើមស្លឹកឈើ…។ អ្វីដែល ឆក់យកបេះដូងអ្នកទស្សនាកាន់តែខ្លាំងនាយប់ថ្ងៃទីមួយនោះគឺ៖ អ្នកស្រុកបុណ្យុភូមិបាន ក្រាលកន្ទេលមើល ល្ខោន និង បានស្គាល់ច្បាស់ថាអ្វី ទៅជាល្ខោនយីកេជនជាតិកួយ។

ការតស៊ូរបស់ក្រុមល្ខោនយីកេជនជាតិដើមកួយ បានទទួលឪកាសសម្តែងលើឆាកដ៏ធំលើកដំបូង ដោយយករឿង «ព្រះលក្ខសិនវង្ស»។ យីកេជនជាតិដើមកួយ ប្រចាំតំបន់នេះ​​នៃខេត្តកំពង់ធំនេះ ក៍មានវាសនាមិនខុសពី ល្ខោនដទៃ ទៀតដែរក្នុងសម័យសង្គ្រាម គឺត្រូវបានរងការបំផ្លិចបំផ្លាញអស់ស្ទើរតែទាំងស្រុង ទាំងធនធានមនុស្ស ទាំងចម្រៀង សាច់រឿងជាភាសាកួយ ព្រមទាំងក្បាច់រាំផងដែរ។ សព្វថ្ងៃនេះក្រុមល្ខោនមានសមាជិកប្រមាណជាង ២៧នាក់​ដែល ជាចំនួនមួយច្រើនគួរសម ប៉ុន្តែក្រុមល្ខោននេះ នៅតែជួបប្រទះនឹងកង្វះទីផ្សារសម្តែង ដោយបានចេញសម្តែង ភាគច្រើនតែនៅក្នុងភូមិស្រុក និងធ្លាប់មកសម្តែង នៅរាជធានីភ្នំពេញចំនួន ៣​ដងតែប៉ុណ្ណោះ។

ក្នុងរាត្រីថ្ងៃទីមួយ អ្នកស្រុកបុណ្យភូមិក៏បានទស្សនានូវល្ខោនស្រមោលស្បែកធំដែលជាការសម្តែង ដោយសមាគម សិល្ប:សុវណ្ណភូមិ ដែលសម្តែងក្នុងរឿងរាមកេរ្តិ៍ ដកស្រង់ត្រង់ឈុត « នាងបុញ្ញកាយ»។ តាមរយ:ការបង្ហាញ ទម្រង់សិល្ប:បុរាណខ្មែរទាំងពីរទម្រង់នេះធ្វើអោយមហាជនច្រើនកុះករ បានស្គាល់នូវទម្រង់សិល្ប:ខ្មែរ សមស្រប ទៅនឹងទិសដៅបុណ្យភូមិដែលធ្វើឡើងក្រោមប្រធានបទ «សម្បត្តិបេតិភណ្ឌអរូបិយ ដែលត្រូវការការពារជាបន្ទាន់»។

សូមបញ្ចាក់ថាបុណ្យភូមិនៅជួបគ្នាជាថ្មីម្តងទៀតនូវសប្តាហ៍ទីពីរ នៅថ្ងៃទី១១ ដល់ ថ្ងៃទី១២ ខែមេសា នៅវត្តស្វាយអណ្តែត ដោយមានការលេងល្បែងប្រជាប្រិយ និង មានការស្លៀកក្បិនក្រាលកន្ទេលមើលល្ខោន ដូចជា ល្ខោនខោលវត្តស្វាយអណ្តែត ល្ខោនយីកេ នីពេជខេត្តកំពង់ធំ លោ្ខនពោលស្រី និង ទម្រង់សិល្ប:ជាច្រើន

មហោស្រពសិល្ប:បុណ្យភូមិ ត្រូវបានរៀបចំដោយ ភ្លើងគប់ PlerngKob ជាមួយការនាំមកជូនដោយ​ Cambodia Water សហការឧបត្ថម្តដោយ Chip Mong Bank, KIZZ, IZE។

ដៃគូផ្សព្វផ្សាយ: Kampucheers, VAYO FM Radio, Fast News Daily, Popular Magazine, The Phnom Penh Post, គំនិត-Komnit Solution , EAC News, Troryorng - ត្រយង, MUDH, 123 Creative House, NEXT Digital Media - Cambodia, អារម្មណ៍Studio

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក