ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់សម្តេច ដោយមានខ្លឹមសារថា៖ “ថ្ងៃស្អែកបែកគ្នា! ខ្ញុំមកប្រចាំការនៅជាមួយបងប្រុសខ្ញុំតាំងពីមុនគាត់ចែកឋានរហូតមកដល់ពេលនេះ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់សម្តេច ដោយមានខ្លឹមសារថា៖ “ថ្ងៃស្អែកបែកគ្នា! ខ្ញុំមកប្រចាំការនៅជាមួយបងប្រុសខ្ញុំតាំងពីមុនគាត់ចែកឋានរហូតមកដល់ពេលនេះ និងបន្តរហូតយកទៅបញ្ចុះនៅព្រឹកស្អែក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ព្រមទាំងបញ្ចប់ត្រឹមធ្វើបុណ្យ៧ថ្ងៃ និង១០០ថ្ងៃ។

នៅល្ងាចស្អែក និងបញ្ចប់នៅព្រឹកខានស្អែក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥។ ខ្ញុំយំ និងស្រក់ទឹកភ្នែករាល់ថ្ងៃរាល់យប់នឹកអាណិតបងប្រុស។ ថ្ងៃសំអាតខ្លួនបងប្រុស មុនពេលបញ្ចូលម្ឈូស ខ្ញុំយំដោយនិយាយខ្លាំងៗថា (ឲ្យខ្ញុំសូមទោស! មកពីខ្ញុំប្រហែសពេកមិនបានមើលថែទាំបងឲ្យបានដិតដល់។ ខ្ញុំបានជួយជិវិតមនុស្សមួយនគរ តែមិនអាចជួយបងខ្លួនបាន)។

រឿងដែលធ្វើឲ្យខ្ញុំកាន់តែសង្វេគ គឺក្មួយស្រីខ្ញុំម្នាក់កំពុងជួលផ្ទះគេនៅ ហើយកូនៗមិនបានចូលរៀនពេញលេញ។ ក្មួយខ្ញុំគោរពតាមការណែនាំរបស់ឪពុកដែលបានប្រាប់កូនៗថាកុំទៅ (រំខានពូរបស់ពួកឯង)។ ខ្ញុំបានជួយមនុស្សមួយចំនួនឲ្យមានផ្ទះនៅហេតុអ្វីបានក្មួយខ្ញុំអត់ផ្ទះនៅ? នេះមកពីខ្ញុំមិនដឹង។

បងប្រុសថ្ងៃស្អែករូបកាយរបស់បងនឹងបញ្ចុះទៅក្នុងព្រះធរណីជាមួយបងស្រី ដែលពួកបងបែកគ្នា១២ឆ្នាំហើយ និងបានជួបគ្នាវិញដែលជាទីកន្លែងបងទាំងពីរសម្រាកចុងក្រោយ។

យើងលែងបានជួបគ្នាជារៀងរហូត តែខ្ញុំនៅជំពាក់បំណុលបងច្រើនណាស់ដែលខ្ញុំត្រូវខិតខំសងតាមរយៈជួយមើលការខុសត្រូវចំពោះកូនៗ និងចៅៗរបស់បង"៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក