ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

ត្រៀមខ្លួនទៅលេង មហោស្រពសិល្ប:«បុណ្យភូមិ» ឆ្នាំនេះនៅ? រៀបចំនៅថ្ងៃទី៥-៦ខែ មេសា និង ថ្ងៃទី១១-១២មេសា

បុណ្យភូមិត្រលប់មកវិញហើយ ដែលមហាជនទន្ទឹងរងចាំនូវការលេងល្បែងប្រជាប្រិយខ្មែរ សប្បាយៗ ស្លៀកក្បិន ក្រាលកន្ទេល មើលល្ខោន ពេលនេះនឹងរៀបចំចំនួន២លើក ដោយលើកទីមួយរៀបចំនៅថ្ងៃទី០៥ ដល់ ថ្ងៃទី០៦ ខែមេសា នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល។ លើកទីពីររៀបចំនៅថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមេសា នៅវត្ត ស្វាយអណ្តែត។

ចង់ដឹងអត់ថានៅក្នុងសប្តាហ៍ទីមួយនៃបុណ្យភូមិថ្ងៃទី០៥ ដល់ថ្ងៃទី០៦ មានលេងអ្វីខ្លះ?

សកម្មភាពសប្បាយជាច្រើននៅសប្តាហ៍ទីមួយ និង សប្តាហ៍ទីពីរ មានអ្វីពិសេសខ្លះ តស់មកអានទាំងអស់គ្នា

ការលេងល្បែងប្រជាប្រិយនៅភូមិកំសាន្ត៖

បង្វិលកងផ្សងគូរ ឬ ផ្សងសុខសិរី ឆ្នាំទាំង១២

វាយក្អមប្រជាប្រិយមហាសំណាង

ទាញព្រ័ត្របុរាណមានជ័យ

សិក្ខាសាលាធ្វើគោមផ្កាយចូលឆ្នាំ

បត់ផ្កា និង ធ្វើប្រទីប

បត់រូបសត្វ

ការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនទៀត…

ក្រាលកន្ទេលមើលល្ខោននៅបុណ្យភូមិ ក្រោមប្រធានបទ «សម្បត្តិបេតិភណ្ឌអរូបីដែលត្រូវការការពារ ជាបន្ទាន់»

នាពេលរាត្រីនៃមហោស្រពបុណ្យភូមិ នឹងមានការស្លៀកក្បិន ក្រាលកន្ទេលមើលល្ខោនទាំងអស់គ្នា ដោយមានការសម្តែងពីក្រុមសិល្ប:ដែលនៅសល់មួយក្រុមចុងក្រោយនៅក្នុងប្រទេសកម្ពុជា ដែលត្រូវការពារ និង អញ្ចើញចូលរួមសម្តែងពី ទម្រង់សិល្ប:របស់ខ្លួនដែលមានដូចជា៖

ក្រុមល្ខោនយីកេអ្នកភូមិនិពេជ្រ ខេត្តកំពង់ធំ

ល្ខោនបុរាណវត្តកៀនស្វាយក្រៅ

ល្ខោនខោលវត្តស្វាយអណ្តែត

ល្ខោនពោលស្រី

ក្រៅពីសកម្មភាពទាំងអស់នេះក៏មានការប្រគុំតន្រ្តីសម័យដែលមានតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជាចូលរួមកម្សាន្ត ទៀតផង។ សូមបញ្ចាក់ផងដែរថាមហោស្រពបុណ្យភូមិបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ និង ទទួលបានសន្ទុះនៃការ គាំទ្រពីបណ្តាអ្នកស្រុកបុណ្យភូមិដែលមានវត្តមានចូលរួមជាបន្តបន្ទាប់ ដែលជាសមិទ្ធផលមួយសមស្របទៅនឹងគោលបំណងរបស់កម្មវិធីបុណ្យភូមិ ដែលចង់ពាំនាំនូវបរិយាកាសអបអរសាទរទៅកាន់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ តាមទម្រង់បែបបទរបស់អ្នកស្រុកអ្នកភូមិពីជំនាន់ដើមរបស់ខ្មែរ ក៏ដូចជាចូលរួមលើកស្ទួយ ផ្សព្វផ្សាយ អភិរក្សទម្រង់សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ រួមជាមួយនឹងសិល្បៈបុរាណខ្មែរ។ មហោស្រពសិល្ប:បុណ្យភូមិ រៀបចំដោយ ភ្លើងគប់ PlerngKob នាំមកជូនដោយ​ Cambodia Water សហការឧបត្ថម្តដោយ Chip Mong Bank, KIZZ, IZE ដៃគូផ្សព្វផ្សាយ: Kampucheers, VAYO FM Radio, Fast News Daily, Popular Magazine, The Phnom Penh Post, គំនិត-Komnit Solution , EAC News, Troryorng - ត្រយង, MUDH, 123 Creative House, NEXT Digital Media - Cambodia, អារម្មណ៍Studio


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក