
និស្សិតអាហារូបករណ៍ អ.ម.ត រាជធានីភ្នំពេញ ចូលរួមកម្មវិធី “ស្វែងយល់ពីបរិស្ថាន និងប្រជាជននៅតំបន់ទន្លេមេគង្គ” ក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) រាជធានីភ្នំពេញ បានចូលរួមកម្មវិធី “ស្វែងយល់ពីបរិស្ថាន និងប្រជាជននៅតំបន់ទន្លេមេគង្គ” ក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤ ក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមជម្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
និស្សិតអាហារូបករណ៍ អ.ម.ត ដែលចូលរួមកម្មវិធីនេះ បានយល់ដឹងពីបរិស្ថាន មានជាអាទិ៍ ធនធានធម្មជាតិ ជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុ ក៏ដូចជាសិក្សាស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយ តាមរយៈការចាក់បញ្ចាំងភាពយន្តឯកសារ និងកិច្ចពិភាក្សាជាមួយអ្នកជំនាញមកពីអង្គការជាតិ និងអន្តរជាតិ។