ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ៊ីស្រាអែល នឹងបើកប្រទេសទទួលទេសចរឡើងវិញពីពាក់កណ្តាលខែកញ្ញានេះ

អ៊ីស្រាអែល៖ រដ្ឋាភិបាលអ៊ីស្រាអែល នឹងបើកប្រទេសស្វាគមន៍ទៅកាន់បណ្តាក្រុមអ្នកទេសចរជាលក្ខណៈទ្រង់ទ្រាយតូច មកពីបណ្តាប្រទេសដែលបានកំណត់មួយចំនួនឱ្យចូលមកកម្សាន្តក្នុងប្រទេសអ៊ីស្រាអែលឡើងវិញ ចាប់ពីថ្ងៃទី១៩ ខែកញ្ញានេះ ដែលជាផ្នែកមួយនៃការសាកល្បងដំណើរការវិស័យទេសចរណ៍របស់ប្រទេសឡើងវិញ។ នេះបើតាមការបញ្ជាក់ដោយរដ្ឋាភិបាលកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍អ៊ីស្រាអែលនិយាយថា ក្រុមទេសចរដែលមានគ្នាចាប់ពី ៥នាក់ដល់ ៣០នាក់ មកពីបណ្តាប្រទេសដែលស្ថិតក្នុងបញ្ជីពណ៌បៃតង, ពណ៌លឿង និងពណ៌ទឹកក្រូចរបស់រដ្ឋាភិបាល នឹងអនុញ្ញាតឱ្យចូលមកកាន់អ៊ីស្រាអែលបាន ប៉ុន្តែជាលក្ខខណ្ឌចាំបាច់បុគ្គលទាំងនោះត្រូវបានទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ រួចរាល់យ៉ាងហោចណាស់ ៦ខែជាមុនសិន ឬបានចាក់ដូសជំរុញរួចរាល់។ ក្រៅពីនេះ ភ្ញៀវទេសចរណ៍ទាំងនោះក៏ត្រូវតែធ្វើតេស្តរហ័សរកកូវីដ-១៩ ពេលទៅដល់អាកាសយានដ្ឋានទីក្រុង Tel Aviv ផងដែរ។

ដោយឡែក សម្រាប់ការធ្វើដំណើរមកលេងប្រទេសអ៊ីស្រាអែលជាលក្ខណៈបុគ្គលឯកជន មិនមែនមកតាមរយៈក្រុមហ៊ុនរៀបចំសេវាកម្មទេសចរណ៍ នឹងនៅតែត្រូវបានហាមឃាត់ដដែលពីរដ្ឋាភិបាល។ គួរបញ្ជាក់ថា កន្លងមក រដ្ឋាភិបាលអ៊ីស្រាអែលបានហាមឃាត់ការធ្វើដំណើរចូលមកកាន់អ៊ីស្រាអែលជាលក្ខណៈបុគ្គល ចាប់តាំងពីការផ្ទុះឡើងនូវវិបត្តិកូវីដ-១៩ជាសកលនៅខែមីនា ឆ្នាំ២០២០ ប៉ុន្តែត្រូវបានលើកលែងក្នុងលក្ខខណ្ឌដែលបុគ្គលនោះធ្វើដំណើរមកជួបសមាជិកគ្រួសាររបស់ខ្លួនដែលរស់នៅក្នុងប្រទេសនេះ។

គួររំឮកដែរថា កាលពីខែឧសភាកន្លងទៅ អ៊ីស្រាអែលធ្លាប់បានអនុញ្ញាតឱ្យអ្នកទេសចរជាក្រុម Tour ចូលមកកាន់ប្រទេសនេះម្តងរួចមកហើយ ដែលកាលណោះភ្ញៀវទេសចរណ៍ប្រមាណ ២,០០០នាក់ ភាគច្រើនជាជនជាតិអាមេរិក និងមកពីអឺរ៉ុបបានចូលមកកាន់ប្រទេសអ៊ីស្រាអែល។ ក្រោយមកផែនការនេះបានផ្អាកទៅវិញនៅខែសីហា ក្រោយមានការផ្ទុះឡើងនូវវីរុសកូវីដ-១៩ ប្រភេទដែលតា ដែលបានរាលដាលក្នុងប្រទេសអ៊ីស្រាអែលផងដែរ បើទោះបីជាប្រទេសនេះនាំមុខគេក្នុងការផ្តល់វ៉ាក់សាំងជូនពលរដ្ឋខ្លួនយ៉ាងណាក្តី។

អ៊ីស្រាអែលបានបែងចែកប្រទេសជាបញ្ជីពណ៌ផ្សេងៗគ្នារួមមាន ក្រហម, ទឹកក្រូច, លឿង និងបៃតង។ ប្រេស៊ីល, ប៊ុលហ្គារី, ម៉ិកស៊ិក និងតួកគីជាដើម ជាប្រទេសដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អ៊ីស្រាអែល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក