ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានអនុព័ន្ធយោធាជប៉ុនថ្មីប្រចាំកម្ពុជា សង្ឃឹមថាកម្ពុជានឹងពិចារណាបញ្ជូនសេនានុព័ន្ធយោធាកម្ពុជា ទៅកាន់ប្រទេសជប៉ុនប្រទេសជប៉ុន

ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី (HARA TAKASHI) ប្រធានអនុព័ន្ធយោធាជប៉ុនប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី បានជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងជប៉ុន។

លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី (HARA TAKASHI) ប្រធានអនុព័ន្ធយោធាជប៉ុនថ្មីប្រចាំកម្ពុជា បានថ្លែងថា ការចូលកាន់តំណែងជាអនុព័ន្ធយោធាជប៉ុនប្រចាំនៅប្រទេសកម្ពុជា គឺជាក្តីសុបិន្តរបស់ខ្ញុំ ហើយក្តីសុបិន្តរបស់ខ្ញុំបានក្លាយជាការពិត និងបានបន្ថែមថា លោកនឹងខិតខំប្រឹងប្រែងជំរុញសហប្រតិបត្តិការ រវាងប្រទេសជប៉ុន និងកម្ពុជា ជាពិសេសវិស័យយោធាទាំងទ័ពជើងគោក ជើងទឹក និងជើងអាកាសផងដែរ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ព្រមទាំងសង្ឃឹមថាកម្ពុជា និងពិចារណាបញ្ជូនសេនានុព័ន្ធយោធាកម្ពុជា ទៅកាន់ប្រទេសជប៉ុនវិញផងដែរ។

ក្នុងឱកាសនោះ លោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា នេះជាឆ្នាំល្អមួយដែលយើងមានអនុព័ន្ធយោធាជប៉ុន ដែលមាននិវេសនដ្ឋានជាលើកដំបូងនៅកម្ពុជាផ្ទាល់តែម្ដង។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ លោកសូមស្វាគមន៍យ៉ាងកក់ក្តៅ ហើយសង្ឃឹមថា វត្តមានរបស់លោកវរសេនីយ៍ឯកនៅទីនេះ នឹងធ្វើឱ្យការពង្រឹងនូវកិច្ចសហប្រតិបត្តិការវិស័យយោធាកម្ពុជា-ជប៉ុន ដូចជាការផ្លាស់ប្តូរ ទស្សនកិច្ចគណៈប្រតិភូថ្នាក់ដឹកនាំ ការចូលចតរបស់នាវា អង្គភាពបោសសម្អាតគ្រាប់មីន ក្នុងសមុទ្រ របស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែមូលដ្ឋានកងទ័ពជើងទឹករាម ការគាំទ្រលើការកសាងសមត្ថភាពដល់ប្រទេសកម្ពុជា ក្នុងវិស័យ PKO និងការបណ្ដុះបណ្ដាលធនធានមនុស្ស បានដំណើរការល្អប្រសើរថែមទៀត។

ឆ្លើយតបចំពោះការរៀបចំអនុពន្ធយោធាកម្ពុជានៅជប៉ុន លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជាកំពុងតែសហការជាមួយក្រសួងការបរទេស ដើម្បីរៀបចំកិច្ចការនេះឱ្យបានលឿន ដើម្បីដាក់អនុពន្ធយោធាកម្ពុជានៅជប៉ុន តាមសំណូមពរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានអនុព័ន្ធយោធាជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ពីគម្រោងទស្សនកិច្ចនៅកម្ពុជា នៅខែមិថុនាខាងមុខ ពីសំណាក់មេបញ្ជាការកងកម្លាំងស្វ័យការពារជាតិជប៉ុន និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា ដែលបានធ្វើការសម្រេចចិត្ត ក្នុងការអនុញ្ញាតឱ្យនាវា អង្គភាពបោសសម្អាតគ្រាប់មីនក្នុងសមុទ្រ របស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ចូលចតជាលើកទី១ បន្ទាប់ពីការសាងសង់រួចនៅកំពង់ផែជើងទឹករាម។ លោកវរសេនីយ៍ឯក បានចាត់ទុកថា ការចូលចតរបស់នាវាជប៉ុន និងមានប្រយោជន៍សម្រាប់កម្ពុជា ដើម្បីបង្ហាញដល់សហគមន៍អន្តរជាតិ នូវតម្លាភាព និងការបើកចំហ នៃគោលនយោបាយសន្តិសុខ របស់ប្រទេសកម្ពុជា ហើយក៏រួមចំណែកដល់ការជំរុញការផ្លាស់ប្ដូរវិស័យការពារជាតិ រវាងប្រទេសកម្ពុជា និងជប៉ុនផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក