ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គការសហប្រជាជាតិ សន្យាបន្តផ្តល់ជំនួយដល់​ប្រជាជនអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន៖ អ្នកនាំពាក្យក្រុមតាលីបង់ លោក Suhail Shaheen បានប្រាប់ឱ្យដឹងនៅថ្ងៃទី០៥ ខែកញ្ញានេះថា នៅក្នុងជំនួបផ្លូវការមួយរវាងមន្រ្តីជាន់ខ្ពស់របស់ក្រុមតាលីបង់ ជាមួយអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ បានបញ្ចប់នៅថ្ងៃអាទិត្យម្សិលមិញនេះ ដោយបានលើកឡើង និងសន្យាថាអង្គការសហប្រជាជាតិ នឹងនៅតែបន្តរក្សាជំនួយមនុស្សធម៌សម្រាប់ប្រជាជននៃប្រទេសអាហ្វហ្គានីស្ថានដដែល។

ក្នុងជំនួបផ្លូវការនេះបានធ្វើឡើងរវាងលោក Mullah Abdul Ghani Baradar មន្រ្តីជាន់ខ្ពស់នៃឧុទ្ទកាល័យកិច្ចការនយោបាយ រួមនឹងបុគ្គលសំខាន់ផ្សេងៗទៀត ជាមួយលោក Martin Griffiths តំណាងភាគីអង្គការសហប្រជាជាតិ ខណៈអាហ្វហ្គានីស្ថានប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដ៏មហន្តរាយដែលបង្កឡើងដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរនិងសេដ្ឋកិច្ចដែលហៀបនឹងដួលរលំ។

នៅលើ Twitter របស់អ្នកនាំពាក្យក្រុមតាលីបង់បានបង្ហោះសារមួយដូច្នេះថា៖ "គណៈប្រតិភូអង្គការសហប្រជាជាតិបានសន្យាថានឹងបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនអាហ្វហ្គានីស្ថានដោយនិយាយថាលោកនឹងអំពាវនាវរកជំនួយបន្ថែមដល់អាហ្វហ្គានីស្ថានក្នុងអំឡុងពេលកិច្ចប្រជុំនៃប្រទេសម្ចាស់ជំនួយនាពេលខាងមុខ។"

គួរបញ្ជាក់ថា អាហ្វហ្គានីស្ថានដែលជាប្រទេសក្រីក្រមួយក្នុងចំណោមបណ្តា​ប្រទេសក្រីក្រផ្សេងទៀតនៅលើពិភពលោក បានធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរភ្លាមៗដោយការបញ្ចប់ជំនួយបរទេសរាប់ពាន់លានដុល្លារ បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលដែលគាំទ្រដោយបណ្តាប្រទេសលោកខាងលិច ក្រោយពីការផ្តួលរំលំរដ្ឋាភិបាល និងជ័យជំនះរបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមតាលីបង់កាលពីខែមុន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក