ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ហ៊ុន សែន ប្រកាស​អវត្តមាន​ពី​សម័យ​ប្រជុំពេញអង្គ​ព្រឹទ្ធសភា ក្រោយ​លទ្ធផល​វិជ្ជមាន​កូវីដ-១៩

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចថា សម្តេចនឹងអវត្តមានពីសម័យប្រជុំពេញអង្គព្រឹទ្ធសភា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ហើយសម្តេចក៏បានលុបចោលការគ្រោងទុកមួយចំនួន រួមទាំងការយាងចូលគាល់ព្រះមហាក្សត្រ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្តេចតេជោ បានសរសេរក្នុងហ្វេសបុកថា «ដើម្បីជៀសវាងការភ័នច្រឡំពីការអវត្តមានរបស់ខ្ញុំក្នុងអង្គប្រជុំពេញអង្គព្រឹទ្ធសភានាថ្ងៃស្អែក និងការលុបចោលកម្មវិធីជួបភ្ញៀវមួយចំនួនពិសេសការចូលគាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី២៨កុម្ភៈ ២០២៥ខាងមុខ។ ខ្ញុំសូមជំរាបថាពេលនេះខ្ញុំមានកូវីដ១៩ ហើយបន្ទាប់ពីក្អក ហៀរសំបោរមួយយប់មួយថ្ងៃកន្លងមកនេះ។»

នៅក្នុងសាររបស់ប្រធានព្រឹទ្ធសភាប សម្តេចតេជោបានជំរុញឱ្យសាធារណជនរក្សាការប្រុងប្រយ័ត្ន និងប្រុងប្រយ័ត្ន ដោយបញ្ជាក់ពីការគំរាមកំហែងដែលកំពុងបន្តនៃមេរោគន​កូវីដ-១៩។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក