ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Auto Show លើកទី២ នឹងធ្វើឡើងនៅថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែមីនានេះ

ភ្នំពេញ៖ ក្រុមហ៊ុន Creative Living Co., Ltd បានប្រកាសជាផ្លូវការនូវការរៀបចំព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Auto Show លើកទី២ បន្ទាប់ពីជោគជ័យនៃព្រឹត្តិការណ៍កាលពីលើកទី១ ដែលបានទាក់ទាញអ្នកចូលរួមរាប់ម៉ឺននាក់។ ការតាំងបង្ហាញនាពេលខាងមុខ គ្រោងធ្វើឡើងនៅថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែមីនា នៅ The Premier Center Sen Sok ដែលព្រឹត្តិការណ៍នេះនឹងក្លាយជាពិព័រណ៍រថយន្តដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍ខាងមុខនេះនឹងមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលល្បីៗ រួមមាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខាងារសាធារណៈ និងលោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក មាស សំអុល នាយកគ្រប់គ្រងការអភិវឌ្ឍន៍អាជីវកម្ម តំណាងលោកឧកញ៉ា សេង ញ៉ក់ អគ្គនាយកក្រុមហ៊ុន Creative Living Co., Ltd បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញសេដ្ឋកិច្ចទីផ្សារសេរី ដើម្បីទាក់ទាញការវិនិយោគ។ លោកបានមានប្រសាសន៍ថា «ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបើកលំហសេដ្ឋកិច្ចទីផ្សារសេរី ដើម្បីទាក់ទាញវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា ស្របពេលទៅតាមការវាយតម្លៃរបស់រាជរដ្ឋាភិបាល កំណើនប្រជាជនរបស់យើងអាចនឹងកើនដល់ ២០លាននាក់ នៅឆ្នាំ២០៣០ និង ២៥លាននាក់នៅឆ្នាំ២០៥០ »។ លោកក៏បានកត់សម្គាល់ផងដែរថា ក្រុមហ៊ុនផលិត និងអ្នកចែកចាយរថយន្តកំពុងបង្កើតយុទ្ធសាស្រ្តថ្មី ដើម្បីទាក់ទាញអតិថិជន រួមទាំងការដាក់តាំងបង្ហាញផ្ទាល់ជូនអតិថិជនទស្សនារថយន្ត ដែលជាសក្តានុពលអនុញ្ញាតឱ្យអ្នកទិញមើលឃើញយានយន្តជាក់ស្តែងដោយផ្ទាល់។

ពិព័រណ៍នេះនឹងមានដៃគូសហការណ៍ចូលរួមរហូតដល់ ៦៤ ក្រុមហ៊ុន ដែលមានស្តង់សរុបចំនួន ៧៣ ដែលក្នុងនោះស្តង់លំដាប់ថ្នាក់ពេជ្រចំនួន ១១ ស្តង់ ស្តង់ថ្នាក់មាសចំនួន ៥ ស្តង់ថ្នាក់ផ្លាទីនចំនួន ១៣ ស្តង់ថ្នាក់ប្រាក់ចំនួន ៦ ស្តង់ថ្នាក់សំរិទ្ធចំនួន ៧ និងស្តង់ថ្នាក់ស្តង់ដារចំនួន ៤៣ ។ ទន្ទឹមនឹងរថយន្តស៊េរីថ្មីៗជាច្រើន ព្រឹត្តិការណ៍នេះនឹងរួមបញ្ចូលជម្រើសកម្សាន្ត ដូចជាការប្រគុំតន្ត្រីទ្រង់ទ្រាយធំដែលមានតារាល្បីៗរបស់កម្ពុជា រួមមាន លោក ជី ដេវីត លោក លឹម តិចម៉េង លោក ម៉ម ពេជរិទ្ធ លោក អិន ភី អិន និងលោក ទេព ពិសិដ្ឋ។

អ្នកចូលរួមនឹងមានឱកាសចូលរួមក្នុងការចាប់រង្វាន់សម្រាប់អតិថិជនដែលទិញយានយន្តក្នុងអំឡុងពេលតាំងពិព័រណ៌ ជាមួយនឹងរង្វាន់រួមមានម៉ូតូ Lambretta មួយគ្រឿង iPhone 16 មួយគ្រឿង ប័ណ្ណទទួលទានអាហារ ១០ ដុល្លារ ២០០ ដុល្លារសម្រាប់ភោជនីយដ្ឋាន The Premier Palace, កាមេរ៉ាសុវត្ថិភាពរថយន្ត 70Mai, ធុងបាស Speaker Bose និងប្រេងម៉ាស៊ីន ២០ កេស។ កម្មវិធីនេះក៏នឹងមានការសម្តែងពិសេសពីអ្នកឧបត្ថម្ភធំៗ, សិក្ខាសាលាស្តីពីការវិនិយោគលើវិស័យយានយន្តនៅកម្ពុជា, កម្មវិធីកម្សាន្តជាលក្ខណៈគ្រួសារ និងកន្លែងលេងដ៏ធំសម្រាប់កុមារ ក្នុងចំណោមសកម្មភាពកម្សាន្តផ្សេងៗទៀត។

ពិព័រណ៍រថយន្តលើកទីពីរសន្យាថានឹងជាព្រឹត្តិការណ៍ដ៏វិសេសវិសាលដែលបង្ហាញពីកំណើន និងសក្ដានុពលនៃឧស្សាហកម្មរថយន្តនៅកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក