ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឆបោកវិនិយោគតាមអនឡាញអស់ប្រាក់សរុប ១៨ម៉ឺនដុល្លា

ភ្នំពេញ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ ដែលបោកបញ្ឆោតជនរងគ្រោះឱ្យដាក់ប្រាក់ដើម្បីវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលដ៏ខ្លី។

ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាពីលោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី លោក នាយឧត្តមសេនីយ៍ ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ។ ជនសង្ស័យបានបង្កើតតេឡេក្រាមក្លែងក្លាយដែលបានដាក់ឈ្មោះបន្លំដូចទៅនឹង ឆាណែល តេឡេក្រាម (Channel Telegram) ផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបានការទុកចិត្តពីជនរងគ្រោះ និងបញ្ចុះបញ្ចូលឱ្យបណ្តាក់ទុន។

ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដោយជនសង្ស័យទី១ឈ្មោះ ក.ស.ន ភេទស្រី មុខរបរ ធ្វើការនៅហាងកែសម្ភស្ស ជនសង្ស័យទី២ឈ្មោះ ប.ត.ម ភេទប្រុស មុខរបរ សន្តិសុខចំណតរថយន្ត នៅផ្សារទំនើប។

ការស៊ើបអង្កេតបានកំណត់ថា ជនសង្ស័យបានឆបោកជនរងគ្រោះប្រមាណ ១៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ ជនទាំង២នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់ ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក