ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាល ម៉ាដាហ្គាស្ការ ផ្សារភ្ជាប់ភាពជាដៃគូ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី

ភ្នំពេញ ៖ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាដាហ្គាស្ការ ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ។

ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារកណ្តាលម៉ាដាហ្គាស្ការ (CBM) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយ (MoU) នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ជាផ្លូវការនូវក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ។

អនុស្សរណៈយោគយល់ទ្វេភាគីត្រូវបានចុះហត្ថលេខាដោយ លោកស្រីបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Hon. Aivo H. Andrianarivelo Aivo H. Andrianarivelo ទេសាភិបាលនៃធនាគារកណ្តាលម៉ាដាហ្គាស្ការ។ ពិធីចុះហត្ថលេខានេះ ដែលមានវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់នៃធនាគារកណ្តាលទាំងពីរ បានកត់សម្គាល់នូវជំហានដ៏សំខាន់មួយក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំ។ លោក Hon. Aivo H. Andrianarivelo ទេសាភិបាល ធនាគារកណ្តាលម៉ាដាហ្កាស្កា បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងប្រព័ន្ធធនាគារកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់បាគង ព្រមទាំងការគរពូនទុនបម្រុងអន្តរជាតិ។

ជាការឆ្លើយតប លោកស្រី ទេសាភិបាលបាន បង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូធនាគារកណ្តាលម៉ាដាហ្កាស្កា ក្នុងការស្វែងយល់អំពីប្រព័ន្ធប្រតិបត្តិការធនាគារកណ្តាលរបស់ធនាគារជាតិនៃកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់បាគង។ លោកស្រីក៏បានសង្កត់ធ្ងន់លើការតាំងចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការពង្រឹងទំនាក់ទំនងរវាងស្ថាប័នទាំងពីរ។

បន្ថែមពីនេះ លោកស្រី ក៏បានជម្រាបជូន សមភាគីម៉ាដាហ្កាស្កាផងដែរអំពីវឌ្ឍនភាពការងាររបស់ធនាគារជាតិនៃកម្ពុជា ដែលមានប្រទេសជាច្រើនបានមកសិក្សាស្វែងយល់ពីបទពិសោធន៍លើការអភិវឌ្ឍប្រព័ន្ធបាគង និងការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសនានាជាច្រើន ហើយរំពឹងថានឹងអាចតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយ ម៉ាដាហ្កាស្កា នាពេលខាងមុខ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក