ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

លោកស្រី ពុំ ចន្ទីនី អញ្ជើញបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលវិជ្ជាសង្គ្រោះបឋមនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត នឹងវិទ្យាសាស្ដ្រសេដ្ឋកិច្ច

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច អញ្ជើញជាធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលវិជ្ជាសង្គ្រោះបឋមដល់យុវជនកាកបាទក្រហមកម្ពុជាចំនួន២៥នាក់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត នឹងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត លុយ ចណ្ណា ប្រធានកិត្តិយសក្លឹបយុវជន កក្រក ប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានមានប្រសាសន៍ថា នេះជាកិត្តិយសណាស់ដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្រ្តីជំនាញផ្នែកវិជ្ជាសង្គ្រោះបឋម បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម ជូនយុវជនចំនួន២៥នាក់ (ស្រី១៦នាក់) នៅក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត ឱ្យចេះដឹងនៅជំនាញដ៏មានសារសំខាន់មួយនេះដើម្បីសង្គ្រោះអាយុជីវិត។

មានប្រសាសន៍ក្នុងឱកាស បិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល វិជ្ជាសង្គ្រោះបឋមនាឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ បានឱ្យដឹងថា នេះជាលើកទី១ បន្ទាប់ពីអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន និងអនុសាសន៍របស់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជាកន្លងមកលោកបានពិនិត្យឃើញថានៅតាមបណ្តាសាខា និងគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ នៅខ្វះគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម ទើបសម្តេចប្រធាន និង លោកស្រីបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍ ស្នើរឱ្យមានការបង្រៀនវិជ្ជាសង្គ្រោះបឋមនេះឡើង នៅតាមគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ និងសាខាទាំងអស់ ទៅតាមពេលវេលាសមស្របណាមួយ។

លោកស្រីអគ្គលេខាធិការ បានបញ្ជាក់បន្ថែមថា ការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ទៅដល់គ្រូបង្គោលនេះ គឺពិតជាមានសារៈសំខាន់ដើម្បីជួយលើកកម្ពស់សុខភាពសាធារណៈ។ ជាពិសេសបង្កើនការយល់ដឹង អំពីការសង្គ្រោះបឋម ត្រៀមលក្ខណៈ សង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះ បានភ្លាមៗមុនពេលបញ្ជូនទៅមន្ទីរពេទ្យ និងបានផ្តាំផ្ញើចំពោះក្មួយៗដែលបានទទួលវគ្គបណ្តុះបណ្តាលថ្ងៃនេះ សូមយកទៅផ្សព្វផ្សាយបន្ត និងអនុវត្តឱ្យបានជាប់ជាប្រចាំ ដើម្បីក្លាយជាភ្នាក់ងារសង្គ្រោះបឋមម្នាក់ ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក