ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃឆ្លើយតបនឹងបុរសម៉ាឡេស៊ីមួយរូបថា បើពិតជាកើតនៅកម្ពុជា ហេតុអ្វីមិនប្រាប់សមត្ថកិច្ចកម្ពុជា? តើមានចេតនាអី?

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបង្ហាញការសោកស្តាយនឹងបុរសម៉ាឡេស៊ីមួយរូបដែលមិនសហការផ្តល់ព័ត៌មានជនល្មើសដល់សមត្ថកិច្ចកម្ពុជា ដើម្បីស្រាវជ្រាវនិងបង្ក្រាបជនល្មើសឱ្យដល់ឫសគល់ ប៉ុន្តែបែរជាបុរសរូបនេះ ផ្តល់បទសម្ភាសន៍ដល់បណ្ដាញព័ត៌មានអន្តរជាតិទៅវិញ។ តើជាចេតនា ដើម្បីបំបាក់មុខកម្ពុជាឬ?

ក្រោយពីបានឃើញសារព័ត៌មានចិនចុះផ្សាយចំណងជើងថា ដោយសារតែសំបុត្រយន្តហោះមិនគិតថ្លៃត្រូវគេបោកឱ្យទៅកម្ពុជា «បុរសម៉ាឡេស៊ីជាប់បង្ខាំងកន្លះឆ្នាំរស់នៅពឹងលើបរិភោគសាច់កណ្តុរ» លោក បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ប្រសិនបើករណីនេះកើតនៅកម្ពុជា ហេតុអ្វីបុរសជនជាតិម៉ាឡេស៊ីរូបនេះ មិនផ្តល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលសមត្ថកិច្ចកម្ពុជាជួយអន្តរាគមន៍សង្គ្រោះខ្លួន អំពី សាច់រឿងលម្អិត តម្រុយព័ត៌មាន ប្រភព ទីតាំងប្រព្រឹត្តបទល្មើស និងមុខសញ្ញាជនសង្ស័យនោះ? ប៉ុន្តែបែរជាគេលាក់ព័ត៌មាន រហូតទៅដល់ប្រទេសខ្លួនទើប ប្រាប់បណ្ដាញព័ត៌មានឱ្យចុះផ្សាយ។ តើអាចការប្រឌិតព័ត៌មាន ធ្វើឱ្យមានការភាន់ច្រឡំប៉ះពាល់កេរ្តិ៍ឈ្មោះកម្ពុជា?

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចាត់ទង្វើផ្តល់បទសម្ភាសន៍របស់បុរសរូបនេះ មិនមានភាពស្មោះត្រង់ មានចេតទនាទុច្ចរិត។ ចំណែកបណ្ដាញសារព័ត៌មាន ដកស្រង់តែប្រភពម្ខាង ពុំបានស្វែងរកព័ត៌មានបញ្ជាក់ពីភាគីពាក់ព័ន្ធ។ តើមានចេតនាអ្វី? លើសពីនេះ ក្នុងអត្ថបទ ពុំបង្ហាញភាពជាក់លាក់ ពេញលេញ ជាពិសេស អត្តសញ្ញាណប្រភពផ្ដល់ព័ត៌មាន។ លោកថា ករណីអត្តសញ្ញាណប្រភពច្បាស់លាស់ សមត្ថកិច្ចជំនាញងាយស្រួលស្រាវជ្រាវដើម្បីស្វែងរកការពិត។

លោកបានសង្កត់ធ្ងន់ថា «បើកើតនៅកម្ពុជាមែន ហេតុអ្វី ក្រោយពីការសង្គ្រោះ បុរសជនជាតិម៉ាឡេស៊ីនេះ មិនបានផ្តល់ព័ត៌មានដែលថាខ្លួនត្រូវបានបង្ខំបរិភោគសាច់កណ្តុរទេ…? ប្រសិនបើមានកើតករណីនេះមែន ស្នើសុំបុរសជនជាតិម៉ាឡេស៊ីរូបនេះចូលរួមសហការជាមួយសមត្ថកិច្ច និងផ្តល់ភស្តុតាងបន្ថែមដើម្បីសមត្ថកិច្ចមានមូលដ្ឋានបន្តធ្វើការស៊ើបអង្កេតបន្ថែមទៀត ជៀសវាងការប្រឌិតព័ត៌មាន និងបង្កើតឱ្យមានការភាន់ច្រឡំ»។

ទោះបីជាបុរសរូបនេះមិនសហការជាមួយសមត្ថកិច្ចកម្ពុជាយ៉ាងណា បើតាមលោកបណ្ឌិត ទូច សុឃៈ សមត្ថកិច្ចពាក់ព័ន្ធ កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីលាងជម្រះព័ត៌មានមិនពិតនេះ និងស្វែងរកភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកបុរសរូបនេះវិញ។ ប្រសិនបើជាពិត សមត្ថកិច្ចកម្ពុជានឹងស្រាវជ្រាវបង្ក្រាបជនល្មើសឱ្យខាងតែបាន។

យោងតាមសារព័ត៌មានភាសាចិនChina Press ជនរងគ្រោះឈ្មោះJimmy អាយុ៣១ឆ្នាំ កាលពីខែកក្កដាឆ្នាំមុនបានស្គាល់មិត្តភ័ក្តិម្នាក់ ដោយមិត្តភ័ក្តិនោះសន្យាជាមួយគាត់ថាជួយរកការងារគាត់ធ្វើនៅកម្ពុជា និងជួយទិញសំបុត្រយន្តហោះអោយគាត់មកកម្ពុជា។

លោក Jimmy បានយល់ព្រម តែចុងក្រោយគាត់ត្រូវបានគេបោកបញ្ឆោតឱ្យទៅកន្លែងបោកប្រាស់តាមអនឡាញ។ បន្ទាប់ពីចូលទៅក្នុងកន្លែងធ្វើការងារបោកប្រាស់ លោក Jimmy ត្រូវបានគេតម្រូវឱ្យសម្រេចផែនការការងារបោកបញ្ចោតអ្នកដ៏ទៃអោយបានយ៉ាងតិចអោយ ៦០ ០០០រីងហ្គីត (ប្រហែល១៣ ៥០០ដុល្លារ) ក្នុងមួយខែ ពេលសម្រេចផែនការ ទើបអនុញ្ញាតអោយប្រើទូរស័ព្ទដៃ។ ប៉ុន្តែគាត់មិនចង់ក្លាយជាសមាជិកនៃក្រុមឆបោកទេ ដូច្នេះគាត់ត្រូវបានគេវាយដំ និងបង្អត់អាហារ ហើយថែមទាំងបង្ខំឱ្យបរិភោគសាច់ជ្រូក និងសាច់កណ្តុរទៀតផង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក