ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

លោក កែ គឹមយ៉ាន អរគុណ ដល់សមាជិក-សមាជិកាគណបក្សក្នុងខេត្តបន្ទាយមានជ័យ ដែលចូលរួមអភិវឌ្ឍមូលដ្ឋាន ធានាបាននូវភាពសុខដុមរមនា និងជីវភាពរស់នៅល្អប្រសើរដល់ប្រជាពលរដ្ឋ

បន្ទាយមានជ័យ ៖ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខេត្តឆ្នាំ២០២៤ និងទិសដៅបន្ត និងផ្សព្វផ្សាយលទ្ធផលស្មារតី នៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥។

លោក កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្រ្តីគណបក្ស ជាក្រុមការងារគណបក្សចុះមូលដ្ឋានគណបក្សគ្រប់ជាន់ថ្នាក់ និងសមាជិកសមាជិកាគណបក្ស អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តបន្ទាយមានជ័យ ដែលបន្តអភិវឌ្ឍមូលដ្ឋាន ធានាបាននូវភាពសុខដុមរមនា និងជីវភាពរស់នៅល្អប្រសើរដល់ប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ របស់គណបក្ស និងរាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ។

លោក កែ គឹមយ៉ាន បានបន្តថា ទោះបីសភាពការណ៍សន្តិសុខ នយោបាយ និងសេដ្ឋកិច្ចសកលលោកនៅតែបន្តប្រែប្រួល ប្រណាំងប្រជែងនិងស្មុគស្មាញគួរឲ្យបារម្ភ តែប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅតែរក្សាការពារបានសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពទឹកដី និងការអភិវឌ្ឍគ្រប់វិស័យ។

លោក កែ គឹមយ៉ាន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាក្រោមមាគ៌ានយោបាយដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្ស បានបន្តដឹកនាំពង្រឹងនិងពង្រីកការដឹកនាំគណបក្សទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រឥតគណនា ដែលធ្វើឲ្យគណបក្សកាន់តែរឹងមាំខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំងទទួលបានការស្រលាញ់គាំទ្រកាន់តែទូលំទូលាយពីមជ្ឈដ្ឋានប្រជាជន ។

លោក កែ គឹមយ៉ាន បានបន្តផ្តាំផ្ញើថា ត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពទឹកដី និងរួមគ្នា ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា។ ហើយត្រូវរួមគ្នាបន្តចូលរួមអនុវត្តតាមស្មារតីនៃអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥និងរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក