ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

សម្តេចតេជោ ហ៊ុន សែន បញ្ចេញព័ត៌មានលោក សេង សារី ជុំវិញការចោទប្រកាន់ និងភក្តីភាពនយោបាយ

ភ្នំពេញ៖​ ថ្មីៗនេះ ពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានទាក់ទាញការយកចិត្តទុកដាក់ចំពោះរឿងរ៉ាវនយោបាយរវាងសម្តេចតេជោ ហ៊ុន សែន និងលោក សេង សារី ដែលជាមនុស្សត្រូវបានសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា និងចាត់ទុកជាអ្នកពិគ្រោះនយោបាយមួយរូប។ តាមរយៈការបង្ហោះសារលើទំព័រហ្វេសប៊ុកជាបន្តបន្ទាប់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញបញ្ជាក់ទៅលោក សេង សារី ទាក់ទងនឹងការចោទប្រកាន់ពីបទចារកម្ម ឬជាចំណាប់ខ្មាំង។

ក្នុងសារបង្ហោះតាម Facebook កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំមានឯកសារជាអក្សរជាសម្លេងជាច្រើនរាប់ការនិយាយតាមទូរសព្ទដែល សេង សារី សុំលុយទៅអាមេរិក»។ សម្តេចតេជោបញ្ជាក់ថា លោកមិនចាត់ទុកលោក សេង សារី ជាចារកម្ម ឬជាចំណាប់ខ្មាំងទេ ប៉ុន្តែជាអ្នកដែលលោកបានគាំទ្រក្នុងដំណើរនយោបាយរបស់លោក។ សម្តេចតេជោ បន្ថែមថា «មិនដែលគំរាមសេង សារី តាមរយៈការបញ្ចេញការនិយាយឆ្លងឆ្លើយនោះឡើយ។ ប្រសិនសេង សារី មានសម្លេងសូមបញ្ចេញឲ្យខ្ញុំបានស្តាប់ផង។ [...] បើទោះ សេង សារី និយាយខុសការពិតក៏ខ្ញុំមិនបញ្ចេញនូវឯកសារទាំងនេះដែរ ព្រោះទោះយ៉ាងណាក៏សេង សារី ហៅខ្ញុំថាពុករយៈពេល៤ឆ្នាំហើយដែរ»។

សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា លោកបានផ្តល់ជំនួយហិរញ្ញវត្ថុសំខាន់ៗដល់លោក សេង សារី ដោយបញ្ជាក់ថា «ខ្ញុំផ្តល់ឲ្យ សេង សារី នូវប្រាក់បង់រំលោះផ្ទះដែលនៅជំពាក់គេនិងផ្តល់ឲ្យ សេង សារី នូវថវិកា១ម៉ឺនដុល្លារក្នុងមួយខែរយៈពេល១២ខែស្មើ ១២ម៉ឺនដុល្លារ នេះមិនទាន់គិតពីថវិកាដែល សេង សារី ស្នើសុំពីអូស្ត្រាលីដើម្បីធ្វើដំណើរទៅអាមេរិក និងត្រៀមបង្កើតគណបក្ស។»។ សម្តេចតេជោបានពន្យល់ថា ជំនួយហិរញ្ញប្បទាននេះមានគោលបំណងជួយលោក សេង សារី នូវកាតព្វកិច្ចរបស់លោក និងជំរុញសេចក្តីប្រាថ្នានយោបាយរបស់លោក សេង សារី ។

លោក សេង សារី ឆ្លើយតបយ៉ាងរហ័សដោយហៅសម្តេចតេ ហ៊ុន សែន ជា«ពុក»។ លោកបានទទួលស្គាល់ថាបានផ្ញើសារជាសំឡេងជាមួយសម្តេចតេជោ ហ៊ុន សែន ដោយបញ្ជាក់ថា «ពុកគឺជាមនុស្សម្នាក់ដែលពូកែនិយាយ និងបញ្ចុះបញ្ចូលខ្លាំងណាស់ក្នុងចំណោមមនុស្សដែលខ្ញុំបានជួប»។ លោកបានថ្លែងអំណរគុណចំពោះការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់សម្តេចតេ ហ៊ុន សែន ដោយលោកបានថ្លែងថា៖ «បន្ទាប់មកពុកបន្តផ្តល់ថវិការឲ្យខ្ញុំសម្រាប់សិក្សាស្រាវជ្រាវមួយខែមួយម៉ឺនដុល្លារ សរុប ១២ខែ ថវិការទាំងនោះ មួយភាគធំខ្ញុំប្រើសម្រាប់សិក្សាស្រាវជ្រាវ ដែលចំណាយលើក្រុមអ្នកប្រមូលទិន្នន័យ និងចំណាយសម្រាប់មន្រ្តីស្រាវជ្រាវពីររូបទៀតជាជនជាតិថៃ»។

លោក ជេម សុខ អ្នកអត្ថាធិប្បាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្រៅប្រទេសបានស្នើសម្តេចតេជោ ហ៊ុន សែន ជាសាធារណៈកុំឲ្យស្ថានការណ៍កាន់តែតានតឹងតទៅទៀត ដោយបញ្ជាក់ថា «គោរពលោកបង។ ខ្ញុំសូមអង្វរលោកបង សូមកុំធ្វើបាបវាអី។ ខ្ញុំនេះហើយអង្វរលោកបងកុំចាប់វា ហើយលោកបងក៏ព្រម។ ខ្ញុំសូមអង្វរលោកបងម្ដងទៀត។ សូមជេរស្ដីខ្ញុំចុះ តែសូមអង្វរលោកបង។ ដោយគោរព។ ពីខ្ញុំ ជេមសុខ។»។ ភ្លាមៗនោះសម្តេចតេជោ ហ៊ុន សែន ឆ្លើយតប Comment ទៅលោក ជេម សុខ វិញថា «អរគុណប្អូនដែលបានផ្តល់យោបល។ បងមិនចង់ទេ តែអ្វីៗចំណុះលើសេង សារី»។

ស្ថានការណ៍កាន់តែតានតឹង សម្តេចតេជោ ហ៊ុន សែន ព្រមានថាសម្តេចអាចនឹងបញ្ចេញការឆ្លើយឆ្លងរវាងសម្តេចនិងលោក សេច សារី ប្រសិនបើលោក សេង សារី «ឆ្លងបន្ទាត់ក្រហម» ដោយចាត់ទុកសម្តេច ជាសត្រូវ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចអាចផ្សាយសារទាំង ២៩៥ លើ Channel Telegram របស់សម្តេច ដែលមានអ្នក Subscribe ជាង ៨សែននាក់។ សម្តេចតេជោបានកត់សម្គាល់ថា «ពេលសារចេញទៅគេអាចវាយតម្លៃបានប្រៀបជាមួយការនិយាយរបស់សេង សារីជាមួយអាស៊ីសេរីយប់មិញនេះ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក