ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក អ៊ុំ រាត្រី ខកចិត្តចំពោះលោក ចន្ទ័ វុឌ្ឍីណាវុធ ប្រធានមន្ទីរពេទ្យ ខណៈដែលលោកទៅបរិច្ចាគឈាមជូនក្រុមការងារអង្គរក្សសម្តេចតេជោ ទាមទារបង់ថ្លៃសេវា សូម្បីតែថ្នាក់ដឹកនាំក៏គ្មានយោគយល់ ចុះទម្រាំពលរដ្ឋធម្មតា

បន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវការខកចិត្តប្រធានមន្ទីរពេទ្យមន្ទីរពេទ្យខេត្ត (មន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី) ខណៈដែលលោកបានទៅបរិច្ចាគឈាមជូនក្រុមការងារអង្គរក្សសម្តេចតេជោ ដែលបានមកបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យដែលត្រូវធ្វើការវះកាត់។

នៅយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈ បណ្តាញសង្គម ផេកហ្វេសប៊ុកផ្លូវការរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ( Page : អ៊ុំ រាត្រី Oum Reatrey) បានសរសេរង្ហោះសារយ៉ាងដូច្នេះថា "ថ្ងៃនេះម៉ោង១០ៈ០៥នាទី យប់ខ្ញុំបានបរិច្ចាកឈាមដើម្បីជួយសង្រ្គោះលោក អិន លីអាន មានឋានន្តរសក្ត័វរសេនីយទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោ ដែលបានមកបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យ ដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យមង្គលបូរី ហើយដែលលោកប្រធានមន្ទីរពេទ្យប្រាប់ថា ជាគោលការណ៏ត្រូវរកអ្នកអោយឈាមជំនួស និងបង់ថ្លៃសេវាមុនធ្វើការវះកាត់ទោះអ្នកជំងឺធ្ងន់ក៏ដោយ"។

ក្នុងនោះលោក អ៊ុំ រាត្រី បានដាក់ជាសំនួរថា "តើការគ្រប់គ្រងរបៀបនេះគួរត្រូវសម្រេចយ៉ាងម៉េចចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រមសីលធម៏ និងមិនចេះចាត់ចែងការងារហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំលើការផ្តល់សេវារបស់មន្ទីរពេទ្យដែលលោកចន្ទ័ វុឌ្ឍីណាវុធ ជាប្រធាន"។

ពាក់ព័ន្ធបញ្ហានេះតេីលោកប្រធានមន្ទីរសុខាភិបាល លោក ឡេ ច័ន្ទសង្វាត មានចំណាត់ការយ៉ាងចំពោះ លោក ចន្ទ័ វុឌ្ឍីណាវុធ ប្រធានមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី  ដែលមិនគិតពីក្រមសីលធម៌ និងមិនចេះចាត់ចែងការងារហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំលើការផ្តល់សេវា បេីសូម្បីតែងថ្នាក់ដឹកនាំក៏លោក ចន្ទ័ វុឌ្ឍីណាវុធ គ្មានការយោគយល់ ចុះទម្រាំងប្រជារដ្ឋធម្មតាដែលលោកមានជីវភាពក្រក្សត់តេីមានថវិកាពីណាសម្រាប់ព្យាបាលជំងឺ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក