ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតឆ្នើមទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចុះ​ថ្ងៃ​ច័ន្ទ ទី​៣ ខែ​កុម្ភៈ ផ្ញើ​ជូន​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត និង​ក្រុង។

យោងតាមអនុក្រឹត្យលេខ ១៣៧ អនក្រ.បក ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងនឹងបន្តអនុវត្តការប្រឡងទូទាំងប្រទេសសម្រាប់សិស្សពូកែក្នុងឆ្នាំសិក្សាខាងមុខ តាមទម្រង់ដដែលដែលបានបង្កើតឡើងសម្រាប់ ឆ្នាំសិក្សា 2023-2024 ។

ដើម្បីធានាបាននូវភាពច្បាស់លាស់ និងការរៀបចំប្រកបដោយប្រសិទ្ធភាព ក្រសួងក៏នឹងចេញសេចក្តីណែនាំបច្ចេកទេសសម្រាប់ការប្រឡងផងដែរ ក្នុងគោលបំណងជួយដល់គ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យអប់រំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក