ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

អាជ្ញាធរ​ខេត្តសៀមរាប ណែនាំ​ស្ត្រី​ម្នាក់តាំងខ្លួនជាអ្នកមានបុណ្យ (ព្រះនាងឥន្ទ្រទេវី ) បញ្ឈប់សកម្មភាពដែលប៉ះពាល់តម្លៃសាសនា

សៀមរាប៖ ព្រះមន្ត្រីសង្ឃខេត្តសៀមរាបបានដឹកនាំក្រុមការងារចម្រុះ បាន​បញ្ជា​ឲ្យ​ស្ត្រី​ម្នាក់​បញ្ឈប់​សកម្មភាព​សាសនា ដែល​ចាត់ទុកថា​ដែលប៉ះពាល់ដល់តម្លៃសាសនា ប្រវត្តិសាស្ត្រ និង បេតិកភណ្ឌរបស់​កម្ពុជា​។

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រះមន្ត្រីខេត្តសៀមរាប រួមជាមួយនឹងក្រុមការងារចម្រុះ បានជួបជាមួយស្ត្រីឈ្មោះ អេន ចរិយា បញ្ឈប់ការធ្វើពិធីសាសនាដែលមិនត្រឹមត្រូវនៅតាមទីសាធារណៈ និងជៀសវាងការចែករំលែកសកម្មភាពបែបនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ មន្ត្រី​បាន​ណែនាំ​ស្ត្រីរូបនោះ​ឱ្យ​បញ្ឈប់​សកម្មភាព​ដែល​បំភ្លៃ​ទំនៀមទម្លាប់​សាសនា និង​អាច​បំភាន់​សាធារណជន។

នាងក៏ត្រូវបានណែនាំឱ្យលុបរូបថត និងវីដេអូដែលបានបង្ហោះពីមុនទាំងអស់ ក៏ដូចជាជូនដំណឹងដល់មិត្តភ័ក្តិ និងអ្នកតាមដានរបស់នាង ឱ្យលុបខ្លឹមសារដែលបានចែករំលែកណាមួយ។

ករណី​អះអាង​របស់​នាង​តាំងខ្លួន​ជា​អ្នកមានបុណ្យ ​ដែល​គេ​ស្គាល់​ថា​ជា «ព្រះនាង​ឥន្ទ្រទេវី» ដែល​នាងបាន​ឱ្យ​គោរព​បូជា ថ្វាយបង្គំខ្លួន ក៏ត្រូវបានមន្ត្រី​បាន​ណែនាំ​នាង​ឱ្យ​បញ្ឈប់​ការ​អះអាង​ទាំងនេះ​ជា​បន្ទាន់ ហើយ​ចៀសវាង​ការ​ធ្វើ​សកម្មភាព​ខុសនៅតាមប្រាសាទ ។

លើសពីនេះទៀត អេន ចរិយា ត្រូវបានណែនាំឲ្យឈប់ប្រើភាសារដែលគ្មានក្បួនខ្នាត និងទទួលស្គាល់ពីភាពត្រឹមត្រូវរបស់នាង។ ជាផ្នែកនៃដំណោះស្រាយ នាងត្រូវបានអាជ្ញាធរតម្រូវឱ្យថតវីដេអូសុំទោសជាសាធារណៈ ហើយប្តេជ្ញាថានឹងមិនប្រព្រឹត្តទង្វើទាំងនេះឡើងវិញទេ។

បន្ទាប់​ពី​កិច្ច​ប្រជុំ​នោះ ស្ត្រី អេន ចរិយា បាន​យល់​ព្រម​សន្យា អនុវត្ត​​ពេញលេញ​នូវ​លក្ខខណ្ឌ​ទាំង ៥ ដែល​អាជ្ញាធរ​បាន​កំណត់ដោយគ្មានលក្ខខណ្ឌ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក