ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ នៅរសៀលថ្ងៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
អង្គសន្និបាតដែលបានប្រព្រឹត្តទៅអស់រយៈពេល ២ថ្ងៃពេញ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាពសហគ្រាសសាធារណៈ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ព្រមទាំងកងវិស្វកម្មទាំងអស់ដែលអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន និងបានពិភាក្សាផ្លាស់ប្តូរយោបល់ និងពិនិត្យវាយតម្លៃលើវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារយ៉ាងផុលផុសប្រកបដោយភាពស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរស្របតាមផែនការ និងទិសដៅការងាររបស់ក្រសួងដែលបានគ្រោងទុក។