
UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល
ភ្នំពេញ៖ ចំនួនអ្នកស្លាប់ដោយសារខ្យល់គពីការប្រជ្រៀតយកអាំងប៉ាវ បានកើនឡើងដល់ចំនួន៤នាក់ និងកំពុងសង្គ្រោះបន្ទាន់៥នាក់កបន្ទាប់ពីហេតុការណ៍ប្រជៀតគ្នាទៅយកអាំងប៉ាងនៅមុខផ្ទះអ្នកឧកញ៉ា សុខ គង់ នាសង្កាត់ផ្សារថ្មី៣ នាព្រឹកថ្ងៃទី២៣ មករា ឆ្នាំ២០២៥។ បើតាមការឱ្យដឹងពី លោក សំ វិច្ឆកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ឆ្លើយតបនឹងសោកនាដកម្មនេះ អ្នកឧកញ៉ា សុខ គង់ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន១០លានរៀល និងអ្នករងរបួសចំនួន២លានរៀល ខណៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួមឧបត្ថម្ភដល់សពម្នាក់ៗចំនួន៥លានរៀល និងអ្នករងរបួស ចំនួន២លានរៀលបន្ថែម ព្រមជាមួយក្តារមឈូផងដែរ។ ថវិកាទាំងនេះត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះក្នុងមន្ទីរពេទ្យនៅថ្ងៃនេះតែម្តង៕