ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អតីត និងនាយករដ្ឋមន្រ្តីជប៉ុន បង្ហាញការគាំទ្របេក្ខភាពសម្រាប់ការបន្តតំណែង

ជប៉ុន៖ នាយករដ្ឋមន្រ្តីដែលគ្រោងនឹងចាកចេញពីតំណែង លោក Yoshihide Suga បានបង្ហាញនូវការគាំទ្រចំពោះរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការងារវ៉ាក់សាំងរបស់ជប៉ុន លោក Taro Kono សម្រាប់ការប្រជែងបន្តតំណែងរបស់លោក ក្នុងនាមជាប្រធានគណបក្ស ប្រជាធិបតេយ្យសេរី (LDP) ជាពិសេសសម្រាប់ការប្រជែងតំណែងនាយករដ្ឋមន្រ្តីជប៉ុនក្នុងការបោះឆ្នោតថ្នាក់ជាតិនាខែតុលាខាងមុខ។

បញ្ហានយោបាយកំពុងមានការកើនឡើងកំដៅ ជាពិសេសផ្ទៃក្នុងគណបក្សកាន់អំណាចក្នុងចំណោមការប្រជែងជាប្រធានគណបក្សដឹកនាំក្បាលម៉ាស៊ីន ក្រោយពីការប្រកាសគ្រោងចាកចេញពីតំណែងយ៉ាងគួរឱ្យភ្ញាក់ផ្អើលរបស់លោកនាយករដ្ឋមន្រ្តី Suga ដែលទើបចូលកាន់តំណែងពីលោក Abe ក្នុងរយៈពេលមួយឆ្នាំចុងក្រោយ។ 

លោក Yoshihide Suga នឹងបន្តកាន់តំណែងត្រឹមថ្ងៃទី២៩ ខែកញ្ញានេះប៉ុណ្ណោះ ពោលគឺក្រោយការបោះឆ្នោតស្វែងរកឃើញប្រធានថ្មីសម្រាប់បក្សកាន់អំណាច ដែលបេក្ខភាពជាប់ឆ្នោតនោះនឹងត្រូវបន្តទទួលតំណែងនាយករដ្ឋមន្រ្តីដឹកនាំរដ្ឋាភិបាលជប៉ុនបន្តពីនាយករដ្ឋមន្រ្តីបច្ចុប្បន្នតែម្តង។

គួរឱ្យដឹងថា លោក Taro Kono បច្ចុប្បន្នមានវ័យ៥៨ឆ្នាំ ធ្លាប់កាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស និងរដ្ឋមន្រ្តីការពារជាតិ ជាបេក្ខជនដែលទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកបោះឆ្នោតវ័យក្មេងជាច្រើន ជាពិសេសក្រោយការសាងប្រជាប្រិយភាពលើបណ្តាញ Instagram របស់លោក ដែលមានអ្នកចុច Follow ប្រមាណ ២,៣លាននាក់។

ដោយឡែក ងាកទៅបេក្ខភាពមួយរូបទៀតដែលទទួលបានការចាប់អារម្មណ៍ពីមហាជន នោះគឺអតីតរដ្ឋមន្រ្តីកិច្ចការផ្ទៃក្នុងជប៉ុន លោកស្រី Sanae Takaichi ដែលមានការគាំទ្រខ្លាំងពីអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe។ យ៉ាងណាក៏ដោយ ក្តីសង្ឃឹមក្លាយជានាយករដ្ឋមន្រ្តីស្រ្តីដំបូងគេរបស់ជប៉ុន ហាក់មិនមែនជារឿងងាយស្រួលឡើយ ត្បិតលោកស្រីត្រូវប្រជែងជាមួយបេក្ខភាពជាបុរស​ជាង ២០នាក់ដែលសុទ្ធតែជាបុគ្គលមានបទពិសោធន៍ក្រាស់ក្រែលមិនធម្មតាក្នុងឆាកនយោបាយជប៉ុន៕



លោក Taro Kono

លោកស្រី Sanae Takaichi


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក