ភ្នំពេញ៖ លោក ទូច សុខៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃបានបញ្ជាក់ថា អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅប្រទេសរុស្សី ប្រមាណ៣ថ្ងៃមកហើយ។ មុនពេលចាប់ខ្លួន, លោក ហេង សិទ្ធី ដែលទើបបានធ្វើដំណើរទៅក្រៅប្រទេសបានរិះគន់ជាសាធារណៈចំពោះមេដឹកនាំសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា ដោយចោទប្រកាន់ថាកម្ពុជាកំពុងញាំញីដោយឧក្រិដ្ឋកម្មក្លែងបន្លំ។ ការថ្លែងរបស់លោក (ហេង សិទ្ធី) ត្រូវបានគេរាយការណ៍ថាបានបំផ្លាញកេរ្តិ៍ឈ្មោះប្រទេសយ៉ាងធ្ងន់ធ្ងរ។
ក្រុមការងារនៃពីស្ថានទូតកម្ពុជា និងរុស្ស៊ីបច្ចុប្បន្នកំពុងសហការគ្នាធ្វើមាតុភូមិនិវត្តន៍លោក ហេង សិទ្ធី មកកម្ពុជាវិញ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតមួយទៅកាន់ស្ថានទូតកម្ពុជាទូទាំងពិភពលោក ដោយជូនដំណឹងដល់ពួកគេអំពីការលុបចោលលិខិតឆ្លងដែនរបស់ ហេង សិទ្ធី។ លើសពីនេះ អាជ្ញាធរកម្ពុជាបានសហការជាមួយ Interpol ដើម្បីដាក់ឈ្មោះ ហេង សិទ្ធី ទៅក្នុងបញ្ជីក្រហមរបស់ខ្លួន ដែលអំពាវនាវឱ្យចាប់ខ្លួន និងធ្វើបត្យាប័ន៕