ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រកម្ពុជាប្រោសព្រះរាជទានប្រើព្រះរាជសព្ទ និងសិទ្ធិប្រើផ្លិតយសពិសេសថ្វាយសម្តេចព្រះសង្ឃពីរព្រះអង្គ

ភ្នំពេញ៖ សម្តេចព្រះសង្ឃពីរព្រះអង្គ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទាន ប្រើព្រះរាជសព្ទ និងសិទ្ធិប្រើផ្លិតយសពិសេស ថ្វាយសម្ដេចព្រះមហាសុមេធាធិបតី អំ លឹមហេង សម្ដេចព្រះសង្ឃនាយកនៃគណៈមហានិកាយ និងសម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ នៃគណៈមហានិកាយ។ នេះបើតាមព្រះរាជក្រឹត្យលេខ ពរល.២៥០៩.០៦៣ និងព្រះរាជក្រឹត្យលេខ ពរល.២៥០៩.០៦៤ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ។

គួររំលឹកផងដែលថា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ព្រះមហាក្សត្រ ទ្រង់បានប្រោសព្រះរាជទានដំឡើង និងតែងតាំងព្រះឋានៈសម្ដេចព្រះសង្ឃនាយក នៃគណៈមហានិកាយថ្វាយសម្ដេចព្រះមហាសុមេធាធិបតី អំ លឹមហេង និង ដំឡើង និងតែងតាំងព្រះឋានៈសម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ ថ្វាយសម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក