ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នគរបាលកម្ពុជាបញ្ជូនជនជាតិថៃដែលបាញ់សម្លាប់អតីតតំណាងរាស្រ្កខ្មែរនៅទីក្រុងបាងកក ឱ្យទៅភាគីថៃតាមច្រកអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ ៖ នគរបាលកម្ពុជា ដឹកនាំដោយលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិកម្ពុជា និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ តំណាងលោក ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា នៅថ្ងៃត្រង់ទី១១ ខែមករា ឆ្នាំ ២០២៥ បានបញ្ជូនជនដៃដល់បាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្រ្តគណបក្សប្រឆាំងទៅឱ្យភាគីថៃវិញតាមច្រកអន្តរជាតិប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ។

ការប្រគល់-ទទួលជនជាតិថៃនេះខាងភាគីថៃដឹកនាំដោយលោក YENTHUAM somprasong អគ្គស្នងការរងនគរបាលជាតិថៃ។ ក្នុងឱកាសនោះមានអ្នកសារព័ត៌មានកម្ពុជានិងថៃជាច្រើនចោមរោមផ្តិតយករូបភាព និងសម្ភាសផងដែរ។

ជនដៃដល់ជនជាតិថៃ ដែលសមត្ថកិច្ចកម្ពុជាចាប់បានបញ្ជូនឱ្យភាគីថៃមានឈ្មោះ Ekkalak pheanoi បានបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចកម្ពុជាបញ្ជូនចេញពីប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីឱ្យភាគីថៃបន្តអនុវត្តនីតិវិធី។

សូមបញ្ជាក់ថា ជនសង្ស័យជាជនជាតិថៃនេះមានឈ្មោះ Ekkalak pheanoi ត្រូវបានកម្លាំងនគរបាលកម្ពុជា ខេត្តបាត់ដំបង បានឃាត់ខ្លួនកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅក្នុងទឹកដីខេត្តបាត់ដំបង បន្ទាប់ពីជននេះបានបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សប្រឆាំងកម្ពុជា ហើយរត់គេចខ្លួនមកកម្ពុជាតាមច្រករបៀង ហើយត្រូវបានចាប់ខ្លួន និងបញ្ជូនទៅអគ្គស្នងការនគរបាលជាតិកម្ពុជា ។ ហើយនៅថ្ងៃនេះ អគ្គស្នងការនគរបាលជាតិ ដឹកនាំដោយលោក ឌី វិជ្ជា បានបញ្ជូនជនសង្ស័យខាងលើ ប្រគល់ឲ្យខាងភាគីថៃវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក