ភ្នំពេញ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យបិទបន្ទប់ព្យាបាលដោយចលនា គឹម សាន ចំនួន ពីរកន្លែងដែលដំណើរការដោយគ្មានច្បាប់អនុញ្ញាត។
សេចក្តីសម្រេចនេះ ផ្អែកលើការត្រួតពិនិត្យ ដែលធ្វើឡើងនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ប៉ះពាល់ដល់សាខា ផ្ទះលេខ១២ ផ្លូវ៦០៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដែលដំណើរការដោយលោក ស៊ិន ចិត្ត និងសាខានៅលេខ៤៦ ផ្លូវ ផ្ទះលេខ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ គ្រប់គ្រងដោយលោក គឹម សាន។
អាជ្ញាធរបានណែនាំប្រធានការិយាល័យ និយ័តកម្មសុខាភិបាលប្រធាន ការិយាល័យសុខាភិបាលស្រុកចតុមុខ និង លោក គឹម សាន អនុវត្តសេចក្តីសម្រេចបន្ទប់ព្យាបាលដោយចលនា គីម សាន ជាធរមានភ្លាមៗនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាថា អាជីវកម្មដែលទាក់ទងនឹងសុខភាពទាំងអស់ដំណើរការដោយអនុលោមតាមច្បាប់ ដើម្បីការពារសុខភាពសាធារណៈ៕