ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យាល័យឯកទេសនៃកម្ពុជា(CUS) និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន១៣៦៩ កន្លែង ពីក្រុមហ៊ុនធំៗ៥ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ។

ក្រុមហ៊ុនធំៗទាំង៥ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា៖ធនាគារ កាណាឌីយ៉ា, ក្រុមហ៊ុន TRUMP FITNES ក្រុមហ៊ុន ONLINE, អង្គការប្រព័ន្ធទិន្នន័យកម្ពុជា (DDD)និងមីក្រូហិរញ្ញវត្ថុ JACCS។ ចំពោះ យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា(CUS) ក្នុងអាគារ F ផ្លូវ ៦២ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក គុយ សុខា មន្ត្រីផ្នែក Partnership នៃអង្គការប្រព័ន្ធទិន្នន័យកម្ពុជា(DDD) លើកឡើងថា លោកពិតជាសប្បាយចិត្តក្នុងការចូលរួមជាមួយ NEA ក្នុងការផ្តល់ព័ត៌មានពីទីផ្សារការងារ និងកឱកាសការងារដល់សិស្សនិស្សិត ពិសេសនិស្សិតដែលទើបតែនឹងបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ។ លោកបន្ថែមថា តាមរយៈកិច្ចសហការជាមួយនឹង NEA កន្លងមក លោកមើលឃើញថា NEA គឺជាស្ថាប័នមួយដែលយុវជនសិស្សនិស្សិតមិនគួរមើលរំលង់នោះទេ ព្រោះស្ថាប័រដ្ឋមួយនេះជាកន្លែងប្រមូលផ្តុំព័ត៌មានទីផ្សារនៅប្រទេសកម្ពុជាយ៉ាងសំបូរបែប មួយទៀតស្ថាប័នមួយនេះក៏ជាកន្លែងផ្តល់នូវមគ្គុទេសក៍ដំបូងក្នុងការផ្តល់នូវការប្រឹក្សាការងារចំពោះសិស្សនិស្សិតដែលឈានជើងចូលក្នុងទីផ្សារដំបូងផងដែរ។

លោក សុខា បញ្ជាក់បន្តថា លោកពិតជាកោតសរសើរចំពោះ NEA ដែលតែងតែរឹះរកវិធីសាស្ត្រល្អៗក្នុងតំណាងក្រុមហ៊ុនផ្សេងៗទាំងនៅក្នុងរាជធានី និងនៅតាមបណ្តាខេត្ត ដើម្បីផ្តល់ឱកាសដល់អ្នកស្វែងរកការងារធ្វើ ឬអ្នកចង់ផ្លាស់ប្តូរការងារបានជួបដោយផ្ទាល់ជាមួយនឹងតំណាងមកពីក្រុមហ៊ុននោះ។


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក