ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ភូមិមួយចំនួនក្នុងស្រុកគិរីវង់ក្រោយ រកឃើញអ្នកមានវិជ្ជមានកូវីដ-១៩

ភូមិជាវប្ដីខាងកើត ឃុំតាអូរ និងភូមិព្រៃអំពក ឃុំព្រៃអំពក ស្រុកគិរីវង់ត្រូវបានរដ្ឋបាលស្រុកគិរីវង់ ប្រកាសថាមានករណ៍វិជ្ជមានកូវីដ-១៩ ចំនួន០៣នាក់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ អាជ្ញាស្រុកអះអាងថានេះជាករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

បុគ្គលដែលរកឃើញថាមានវិជ្ជាមានក្នុងស្រុកគិរីវង់រួមមាន ១.ឈ្មោះ វ៉ាន់ ប្រុស ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិជាវប្ដីខាងកើត ឃុំតាអូរ ស្រុកគិរីវង់។ ២.ឈ្មោះ ញេប វិចិត្រ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិជាវប្ដីខាងកើត ឃុំតាអូរ ស្រុកគិរីវង់។ ៣.ឈ្មោះ អង់ ឆាយ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិព្រៃអំពក ឃុំព្រៃអំពក ស្រុកគិរីវង់។

រដ្ឋបាលស្រុកគិរីវង់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងផ្ទាល់ ឬប្រយោល ជាមួយអ្នកជម្ងឺកូវីដ-១៩ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងចូល រួមយកសំណាកនៅមូលដ្ឋានបងប្អូនផ្ទាល់នៅ ភូមិ ឃុំ ខាងលើ ព្រមទាំងដាក់ខ្លួន ឱ្យនៅដាច់ដោយ ឡែករយៈពេល១៤ថ្ងៃ។

អាជ្ញាធរស្រុកប្រកាសថា ក្នុងករណីដែលបងប្អូនមានបញ្ហាសុខភាពដូចជា៖ ក្ដៅខ្លួន ឈឺក ក្អ ត្រូវ ប្រញាប់រួសរាន់រាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាពដែលនៅជិត ឬទំនាក់ទំនងផ្ទាល់ តាមរយៈទូស័ព្ទលេខ៖ ០១២ ៣១២ ៨៨៦/០៩២ ៦៨០ ៥១៨/០៨៩ ៦៦៩ ៦២១/០៧០ ៧០០ ៥៧៨៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក