ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកចាន់ សុភា ប្រធានសមាគមសណ្ឋាគារកម្ពុជា បានដឹកនាំកិច្ចប្រជុំ ប្រមូលព័ត៌មានពីម្ចាស់សណ្ឋាគារ ដើម្បីកែសម្រួលបញ្ហាប្រឈមជូនភ្ញៀវទេសចរឲ្យប្រសើរឡើង

ព្រះសីហនុ៖ សមាគមសណ្ឋាគារកម្ពុជា ដឹកនាំដោយចាន់ សុភា កាលពីរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំប្រមូលព័ត៌មានស្តាប់ការលើកឡើងពីបញ្ហាប្រឈមដែលកើតមានចំពោះភ្ញៀវលើបដិសណ្ឋារកិច្ច តាមសណ្ឋាគារ និង អាហារដ្ឋាន កន្លែងកំសាន្តផ្សេងៗ ។

និង ដោយមានការចូលរួមពី(អគ្គនាយកនៃ Naiya Sea Resort) ប្រធានរង: លោក Mario Piazza(អ្នកគ្រប់គ្រងរីសត Royal Sands Koh Rong), លោក ទី សុជា (អ្នកគ្រប់គ្រងរីសត ឡុងសិត កោះរ៉ុង), ឯកឧត្តម ជា សុខវុឌ្ឍី (អ្នកដំណាងពីសណ្ធាគារ Xihu) , លោក Ayub Yulianto (អ្នកគ្រប់គ្រងរីសត Novotel Sihanoukville), អ្នកនាង Yvonne So (អ្នកដំណាងពី Queenco Hotel and Casino) និង សមាជិកផ្សេងៗទៀតផងដែរ ។

បញ្ហាប្រឈម នៃវវិស័យទេសចរណ៍ និង បដិសណ្ឋារកិច្ចសម្រាប់សណ្ឋាគារ និង មានមតិមួយចំនួនពីភ្ញៀវ អ្នកគ្រប់គ្រង់តាមសណ្ឋាគារ បានលើកថា បញ្ហាប្រឈមរបស់ភ្ញៀវភាគច្រើនបានផ្តល់មតិថា សេវាកម្មនៅមានកំរិត និង តំបន់ទេសចររបស់យើងខ្លះ នៅពុំទាន់មានអ្វីប្លែក និង ទាក់ទាញសម្រាប់ពួកគេ ក្រៅពីតំបន់ឆ្នេរសមុទ្រធម្មជាតិ ធ្វើឲ្យពួកគេ មកកំម្សាន្តពុំបានយូរ ហើយត្រូវផ្លាស់ប្តូ ទៅកន្លែងផ្សេង និង ប្រទេសដទៃទៀត ។

ជាមួយគ្នានេះម្ចាស់សណ្ឋាគារ អ្នកគ្រប់គ្រង់តាមសណ្ឋាគារបានលើកឡើងថា ចំពោះសេវាកម្ម នៅមានកំរិត ចំពោះភ្ញៀវបានរិះគន់កន្លងមកដោយសារតែ ពេលនេះ ពេលខ្លះតាមសណ្ឋាគារខ្លះ បុគ្គលិកក៏មានតាមគ្រប់ផ្នែក និង មានប្រាក់ខែ សមរម្យ ប៉ុន្តែនៅតាមសណ្ឋាគារខ្លះ ប្រាក់ខែតិច ក៏សម្រេចចិត្តឈប់ធ្វើការក្នុងសណ្ឋាគារ ទៅធ្វើការនៅកាសុីណូបានប្រាក់ខែខ្ពស់ជាង ជាហេតុធ្វើឲ្យខ្វះបុគ្គលិកបម្រើរការងារ នៅក្នុងសណ្ឋាគារខ្លួន និង ធ្វើឲ្យធ្លាក់ចុះនូវចំនួនភ្ញៀវមកសម្រាក ។

យ៉ាងណាមិញ លោក ចាន់ សុភា ប្រធានសមាគមសណ្ឋាគារកម្ពុជា បានលើកទឹកចិត្តដល់ម្ចាស់សណ្ឋាគារ និង អ្នកគ្រប់គ្រង់ទាំងអស់ឲ្យចូលរួមទាំងអស់គ្នា ទទួលយកនូវការរិះគន់ពីភ្ញៀវ ហើយនាំគ្នា ខិតខំធ្វើយ៉ាងណារៀបចំកន្លែងរបស់ខ្លួននីមួយៗឲ្យល្អប្រសើរឡើងវិញ និង ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រម៉ូតូ សេវាកម្ម តំបន់ទេសចផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរត្រឡប់មកកម្ពុជាយើងឲ្យកាន់តែឡើងវិញ និង បន្តប្រមូលព័ត៌មានបញ្ហាប្រឈមរាយការណ៍ជូនអង្គភាពជំនាញអាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហាដែលរាំងស្ទុះចំពោះភ្ញៀវទេសចរ ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក