ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

វិធី ៥ ដើម្បីមានសុខភាពផ្លូវចិត្តកាន់តែប្រសើរតាមអនឡាញ

គន្លឹះអំពីវិធីមើលថែខ្លួនអ្នក និងអ្នកដទៃ

ការប្រើប្រាស់អ៊ីនធឺណិតអាចផ្ដល់ឱកាសជាច្រើន ក្នុងការភ្ជាប់ទំនាក់ទំនង រៀនសូត្រ និងចែករំលែកអំពីអ្វី ដែលសំខាន់ចំពោះអ្នក ប៉ុន្តែវាក៏មានបញ្ហាប្រឈមផងដែរ។ ប្រសិនបើបណ្ដាញទំនាក់ទំនងសង្គម ឬប្រព័ន្ធអ៊ីនធឺណិតធ្លាប់ធ្វើឱ្យអ្នកមានអារម្មណ៍តានតឹងក្នុងចិត្ត ច្រណែន ឬឯកោ ឬមានអារម្មណ៍ផ្ដល់តម្លៃទាបចំពោះខ្លួនឯង ឬភាពថប់បារម្ភផ្នែកសង្គម សូមដឹងថា អ្នកមិននៅតែម្នាក់ឯងឡើយ។ នេះគឺជាគន្លឹះប្រាំ អំពីរបៀបថែទាំសុខភាពផ្លូវចិត្តរបស់អ្នក និង មានក្តីមេត្តាតាមអនឡាញ។

១. ជៀសវាងការមើលព័ត៌មានអវិជ្ជមានតាមអនឡាញច្រើនជ្រុលពេក

សូមយកចិត្តទុកដាក់ចំពោះរបៀប ដែលបណ្ដាញទំនាក់ទំនងសង្គម និងមាតិកាអនឡាញកំពុងជះឥទ្ធិពលលើអារម្មណ៍ គំនិត ឬសកម្មភាពរបស់អ្នក។ តើវាធ្វើឱ្យអ្នកមានអារម្មណ៍យ៉ាងដូចម្តេច? តើការអានព័ត៌មានធ្វើឱ្យអ្នកមានអារម្មណ៍ដឹងព័ត៌មានច្រើន ឬមានភាពតានតឹងក្នុងចិត្ត? តើការមើលឃើញរូបថតរបស់មិត្តភក្ដិរបស់អ្នកនៅឯពិធីជប់លៀង ធ្វើអ្នកមានអារម្មណ៍ល្អ ឬច្រណែន? តើរឿងទីមួយ ដែលអ្នកធ្វើនៅពេលព្រឹក គឺអ្នកមើលទូរស័ព្ទរបស់អ្នកដើម្បីដឹងអំពីព័ត៌មានទាន់ហេតុការណ៍ ឬវាជាទម្លាប់សុទ្ធសាធ?

ការកំណត់មូលហេតុដែលអ្នកប្រើប្រាស់ប្រព័ន្ធអនឡាញ និងថាតើវាធ្វើឱ្យអ្នកមានអារម្មណ៍យ៉ាងដូចម្ដេច អាចជួយអ្នកបង្កើតការកំណត់ផ្ទាល់ខ្លួនដ៏ត្រឹមត្រូវទៅលើរយៈពេល ដែលអ្នកចំណាយនៅលើបណ្ដាញទំនាក់ទំនងសង្គម ឬកម្មវិធីទូរស័ព្ទផ្សេងទៀត។ បើទោះបីជាការឈប់តាមដាន ឬការរាយការណ៍អំពីនរណាម្នាក់ដែលមានបំណង ឬគ្មានបំណងបង្កឥទ្ធិពលអវិជ្ជមានទៅលើអារម្មណ៍របស់អ្នក មិនតែងតែជារឿងសមហេតុផលក្ដី អ្នកអាចព្យាយាមបិទសម្លេង ឬដាក់ការកម្រិតចំពោះមាតិកាពីគណនីនានា ដែលធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ។ វាចាំបាច់ក្នុងការចងចាំថា មិនមែនអ្វីៗដែលអ្នកឃើញតាមអនឡាញសុទ្ធតែជាការពិតឡើយ សូម្បីតែពីមិត្តភក្ដិរបស់អ្នកក្ដី ប៉ុន្តែរបៀបដែលពួកគេមានឥទ្ធិពលលើអ្នក គឺជាការពិត។

២. សូមប្រុងប្រយ័ត្ន

មានឧបករណ៍ និងមាតិកាអនឡាញដ៏អស្ចារ្យជាច្រើន ដែលអាចគាំទ្រគ្រប់ទិដ្ឋភាពនៃសុខភាព និងសុខុមាលភាពផ្លូវចិត្ត។ ពីកម្មវិធីសមាធិ ដើម្បីឱ្យសម្រាកចិត្តកាយ និងមានការផ្ដោតការយកចិត្តទុកដាក់ រហូតដល់កម្មវិធីនានា ដែលជួយអ្នកអភិវឌ្ឍអារម្មណ៍អំពីអត្តសញ្ញាណ ព្រមទាំងអំពីខ្លួនឯង និងបន្តមានទំនាក់ទំនង និងគាំទ្រគ្នាទៅវិញទៅមក។ មានឧបករណ៍រៀនសូត្រតាមអនឡាញល្អៗជាច្រើន ដែលអ្នកអាចសាកល្បងអ្វីៗដែលថ្មី ដូចជា ការគូរគំនូរ ឬលំហាត់ប្រាណបែបយ៉ូហ្គា ដែលអាចជួយកសាងជំនាញផ្នែកការចេះដឹង និងជំនាញច្នៃប្រឌិត ព្រមទាំងថ្នាក់លំហាត់ប្រាណតាមអនឡាញ ដើម្បីជួយអ្នកឱ្យមានសុខភាពល្អ និងសម្រាកលំហែ។

សូមសាកល្បង និងស្វែងរកមាតិកាវិជ្ជមាន និងបែបជំរុញទឹកចិត្ត និងអ្នកបង្កើតមាតិកានានា ដើម្បីធ្វើការតាមដាន ដូចជា អ្នកកីឡា អ្នកចម្រៀង ចុងភៅតាមផ្ទះ អ្នកនិពន្ធ ឬយុវជនផ្សេងទៀត ដែលនិយាយអំពីបញ្ហានានា ដែលពួកគេយកចិត្តទុកដាក់ ។ សូមចងចាំថា អ្នកក៏អាចប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងបណ្ដាញទំនាក់ទំនងសង្គម ដើម្បីស្វែងរកជំនួយវិជ្ជាជីវៈ និងព័ត៌មានផ្លូវចិត្តផងដែរ ប្រសិនបើអ្នកត្រូវការ។

៣. ការពារខ្លួនអ្នក និងអ្នកដទៃទៀតនៅតាមអនឡាញ

ពិនិត្យមើលការកំណត់ឯកជនភាព (Privacy) នៅលើប្រូហ្វាល់ (Profile) ទាំងអស់នៃបណ្ដាញទំនាក់ទំនងសង្គមរបស់អ្នក។ សូមបិទគម្របកាមេរ៉ាវេបខេម នៅពេលមិនប្រើប្រាស់។ សូមប្រុងប្រយ័ត្ន នៅពេលចុះឈ្មោះប្រើប្រាស់កម្មវិធី និងសេវានានាតាមអនឡាញ ជាពិសេស ការផ្ដល់ឈ្មោះពេញ អាសយដ្ឋាន ឬរូបថតរបស់អ្នក។ ប្រសិនបើអ្នកព្រួយបារម្ភអំពីអ្វីមួយ ដែលអ្នកបានឃើញ ឬបានជួបនៅតាមអនឡាញ អ្នកគប្បីនិយាយជាមួយមនុស្សធំ ដែលអ្នកទុកចិត្ត ដូចជា ឪពុក ម្ដាយ ឬគ្រូបង្រៀន រាយការណ៍អំពីហេតុការណ៍នៅលើកម្មវិធីដែលសង្ស័យ (សូមចងចាំក្នុងការថតរូបលើស្រ្គីន (screenshot) ដើម្បីទុកជាឯកសារ) និងស្វែងរកបណ្ដាញទូរស័ព្ទជំនួយសុវត្ថិភាព និងសេវាសុខភាពផ្លូវចិត្តនៅក្នុងប្រទេសរបស់អ្នក ដើម្បីទទួលបានការគាំទ្របន្ថែម។

អ្នកអាចជួយអ្នកដទៃទៀតផងដែរ តាមរយៈការយកចិត្តទុកដាក់ចំពោះបទពិសោធន៍តាមប្រព័ន្ធរបស់ពួកគេ ដោយកត់សម្គាល់អំពីសញ្ញានានាដែល មិត្តរួមថ្នាក់ មិត្តភក្ដិ ឬសូម្បីជនចម្លែកមុខក្ដី មិនសុខសប្បាយ ឬកំពុងបង្ហាញសញ្ញាអំពីភាពតានតឹងក្នុងចិត្ត និងជួយពួកគេឱ្យទទួលបានការគាំទ្រ ដែលពួកគេត្រូវការ។

ពាក្យពេជន៍នានាមានសារសំខាន់ និងចាំបាច់ត្រូវគិតដោយប្រុងប្រយ័ត្នអំពីអ្វីដែលយើងចែករំលែក។

៤. ជ្រើសរើសយកចិត្តមេត្តា

សូមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមសម្រាប់រឿងល្អៗ តាមរយៈការចែករំលែកមាតិកា និងសារវិជ្ជមាន និងប្រកបដោយការគាំទ្រ ជាមួយមិត្តភក្ដិ គ្រួសារ និងមិត្តរួមថ្នាក់របស់អ្នក។ ឧទាហរណ៍ អ្នកទាក់ទងទៅកាន់នរណាម្នាក់ ដើម្បីឱ្យពួកគេដឹងថា អ្នកកំពុងគិតអំពីពួកគេ ឬផ្ដល់មតិយោបល់វិជ្ជមាននៅលើការបង្ហោះ ដែលពួកគេចែករំលែក។ ប្រសិនបើអ្នកកំពុងឆ្លើយតបនឹងសារ ឬបង្ហាញអ្វីមួយបែបអវិជ្ជមាន សូមឈប់បន្តិច និងពិចារណាថា តើអ្នកអាចរៀបចំការឆ្លើយតប ឬការបង្ហាញនោះទៅតាមវិធីមួយផ្សេងទៀត ឬមានកិច្ចសន្ទនាដោយផ្ទាល់ជំនួសវិញបានដែរឬទេ។ ប្រសិនបើអ្នកឃើញ ឬទទួលបានសារ ឬមាតិកា ដែលអ្នកគិតថាជាការគំរាមកំហែង ឬការរំលោភបំពាន អ្នកគប្បីបិទ ឬរាយការណ៍អំពីសារ ឬមាតិកានោះ។ ពាក្យពេជន៍នានាមានសារសំខាន់ និងចាំបាច់ត្រូវគិតដោយប្រុងប្រយ័ត្នអំពីអ្វីដែលយើងចែករំលែក។ យើងទាំងអស់គ្នាសុទ្ធតែមានអំណាចក្នុងការមានចិត្តមេត្តា និងធ្វើឱ្យអ្នកផ្សេងទៀតមានភាពរីករាយ ហេតុនេះសូមផ្សព្វផ្សាយសេចក្ដីស្រឡាញ់ មិនមែនភាពស្អប់គ្នាឡើយ។

៥. ស្ថិតនៅក្នុងភាពបច្ចុប្បន្ន និងភ្ជាប់ទំនាក់ទំនងក្នុងជីវិតពិត

ទំនាក់ទំនងរវាងពិភពអនឡាញ និងពិភពអហ្វឡាញអាចមានអារម្មណ៍ស្រពិចស្រពិលកាន់តែខ្លាំង ដែលធ្វើឱ្យវាពិបាកក្នុងការរស់នៅក្នុងភាពបច្ចុប្បន្ន និងផ្គាប់ចិត្តចំពោះសេចក្ដីត្រូវការជាធម្មជាតិឱ្យមានទំនាក់ទំនងរវាងមនុស្ស។ តើអ្នកធ្លាប់ស្ថិតក្នុងស្ថានភាពដែលខ្លួនឯងកំពុងបញ្ឈប់អ្វីមួយដែលអ្នកកំពុងធ្វើ ដើម្បីឱ្យអ្នកអាចបង្ហោះវានៅលើបណ្ដាញទំនាក់ទំនងសង្គម ឬពិនិត្យមើលសាច់រឿងរបស់មិត្តភក្ដិអ្នកជាជាងការហៅទូរស័ព្ទ ឬការជួបពួកគេ ដើម្បីសួរសុខទុក្ខពួកគេដែរឬទេ? អ្នកអាចសាកល្បង បិទ និងផ្អាកការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជាប្រចាំ និងចំណាយពេលជាមួយមិត្តភក្ដិ និងគ្រួសារនៅក្នុងជីវិតជាក់ស្ដែង នៅកន្លែងដែលមានសុវត្ថិភាព។

សូមសាកល្បង និងកំណត់គោលបំណងប្រាកដប្រជា និងផ្ទាល់ខ្លួនសម្រាប់ខ្លួនអ្នកផ្ទាល់ ឧទាហរណ៍ ការមិនលើកទូរស័ព្ទ ឬការមិនប្រើប្រាស់ប្រព័ន្ធអនឡាញនៅពេលភ្ញាក់ពីដំណេក (វាខ្ជះខ្ជាយថាមពល ហើយវាធ្វើឱ្យអ្នកស្រូបយកព័ត៌មានដោយគ្មានការត្រួតពិនិត្យ) ឬនៅមុនពេលចូលដេក។ សកម្មភាពនានា ដូចជា សមាធិ ការទៅដើរលេង ឬការហៅទូរស័ព្ទទៅកាន់មិត្តភក្ដិ នឹងជួយផ្ដល់ភាពរំញោចស្រដៀងគ្នា ប៉ុន្តែបន្សល់ទុកនូវអារម្មណ៍ផ្ដោតការយកចិត្តទុកដាក់ និងការសម្រាកចិត្តកាយកាន់តែច្រើនដល់អ្នក។

ប្រភព៖ UNICEF


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក