ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING: ចាប់ខ្លួនជនសង្ស័យបាញ់សម្លាប់អតីតសមាជិកសភាកម្ពុជា នៅទីក្រុងបាងកក

ភ្នំពេញ៖​ នៅយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ពីការចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការបាញ់សម្លាប់លោក លឹម គីមយ៉ា អតីតសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នត្រូវបានរំលាយ។ ហេតុការណ៍បាញ់សម្លាប់លោក លឹម គឹមយ៉ា ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៥ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។

ជនសង្ស័យមានឈ្មោះ អេកាឡាក់ ភាណយ (Ekkalak Pheanou) ជនជាតិថៃ កើតឆ្នាំ១៩៨៣ និងជាអតីតនាវិកយោធា ត្រូវបានចាប់ខ្លួននៅខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី៨ ខែមករា បន្ទាប់ពីបានរត់គេចពីប្រទេសថៃភ្លាមៗ។

លោក លឹម គីមយ៉ា កើត​ឆ្នាំ​១៩៥១ មាន​សញ្ជាតិ​ខ្មែរ និង​បារាំង ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​វេលាម៉ោង​ប្រហែល ៥​និង​៤៥​នាទី​ល្ងាច កាលពីថ្ងៃ​ទី​៧ ខែ​មករា នៅ​ផ្លូវ​លេខ​១៣ សង្កាត់​ប៊ូរិន​និវេត ខណ្ឌ​ព្រះ​នគរ ក្រុង​បាងកក។ យោងតាម​អគ្គស្នងការ​នគរបាល​ជាតិ អាជ្ញាធរ​ថៃ​បាន​បើក​ការស៊ើបអង្កេត​ភ្លាមៗ​បន្ទាប់ពី​ហេតុការណ៍​នេះ ហើយ​អាច​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ឈ្មោះ អេកាឡាក់ ភាណយ។

ក្រោយ​ពី​បាន​ប្រព្រឹត្ត​បទ​ល្មើស​រួច ជនសង្ស័យ ឈ្មោះ ភាណយ បាន​ភៀស​ខ្លួន​ចេញ​ពី​ទីក្រុង​បាងកក ហើយ​ឆ្ពោះ​ទៅ​ខេត្ត​មួយ​ក្បែរ​ព្រំដែន​កម្ពុជា។ ឆ្លើយតបនឹងសំណើសុំកិច្ចសហការពីនគរបាលភូមិន្ទថៃ អគ្គស្នងការនគរបាលជាតិកម្ពុជាបានបើកការស៊ើបអង្កេតយ៉ាងម៉ត់ចត់ ឈានទៅដល់ការចាប់ខ្លួនជនសង្ស័យនៅវេលាម៉ោងប្រហែល ១ និង ៥០ នាទីរសៀល ថ្ងៃទី៨ ខែមករា នៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ក្រោយការចាប់ខ្លួន ជនសង្ស័យ ឈ្មោះ ភាណយ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្ត។ តាមពិធីសារផ្លូវច្បាប់ ជននេះនឹងត្រូវបញ្ជូនទៅកាន់ប្រទេសថៃវិញ នៅពេលបំពេញនីតិវិធីចាំបាច់ ស្របតាមសំណើរបស់នគរបាលភូមិន្ទថៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក