ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក កែ គឹមយ៉ាន ៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ

បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) ក្រោមអធិបតីភាពដ៏លោក កែ គឹមយ៉ាន សមាជិករដ្ឋសភា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំង មានការចូលរួមពីលោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ សមាជិក រដ្ឋសភា -ព្រឹទ្ធសភា ក្រុមប្រឹក្សាខេត្ត ព្រះមន្ត្រីសង្ឃ ថ្នាក់ដឹកនាំមន្ត្រី រាជការទូទាំងខេត្ត កងកម្លាំងទាំងបីប្រភេទ យុវជន សិស្ស និស្សិត មហាជន បានចូលរួមប្រជាង៣០០០នាក់ ប្រារព្ធធ្វេីនៅបរិវេណសួនតេជោឈ្នះឈ្នះ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។

ក្នុងឱកាសនោះលោក កែ គឹមយ៉ាន បានលើកឡើងថា ស្មារតីជ័យជម្នះ ៧ មករា គឺស្ថិតស្ថេរនិងរស់រវើកក្នុងដួងចិត្តប្រជាជនកម្ពុជាគ្រប់រូបនិងគ្រប់ជំនាន់ ជាស្មារតីនៃសន្តិភាពបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ ដែលប្រជាជនកម្ពុជាចងចាំមិនអាចបំភ្លេចបានថា មាតុភូមិកម្ពុជាបានឆ្លងកាត់អតីតកាលដ៏ខ្មៅងងឹតបំផុតជាសមុទ្រឈាមនិងទឹកភ្នែករបស់ប្រជាជន។ ជ័យជម្នះ ៧មករា បានវាយរលំរបបប្រល័យពូជសាសន៍បិទទំព័រសករាជដ៏ខ្មៅងងឹត សាហាវយង់ឃ្នងបំផុតដណ្តើមបានមកវិញនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង សេចក្តីថ្លៃថ្នូរមនុស្សជាតិរស់ឡើងវិញ។

ក្នុងឱកាសនោះដែរលោក កែ គឹមយ៉ាន បានថ្លែងបន្តថា នៅគ្រប់អាណត្តិរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្ស និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងជាអនុប្រធានគណបក្ស រួមជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ និងសមាជិកទាំងអស់បានរួមសាមគ្គីគ្នាបន្តខិតខំយកអស់កម្លាំងកាយចិត្តកសាងនិងអភិវឌ្ឍប្រទេសបានរីកចម្រើនលើគ្រប់វិស័យ។

ជាមួយគ្នានេះលោក កែ គឹមយ៉ាន បានអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវគាំទ្រការកសាងច្បាប់ដែលនឹងកំណត់ថាជនណា ឬក្រុមណាដែលមានគម្រោងការឬឃុបឃិតបង្កើតចលនាប្រឆាំងនិយម បង្កអសន្តិសុខដល់សង្គម បង្កជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរាជរដ្ឋាភិបាលស្របច្បាប់គឺជាភេរវករដែលត្រូវនាំខ្លួនមកវិនិច្ឆ័យទោស ដើម្បីបន្តរួមគ្នាថែរក្សា ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនំាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។

តំណាងយុវជន សិស្ស និស្សិត បានថ្លែងថាការប្ដេជ្ញាចិត្ត គាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍នយោបាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ដែលបានវាយតម្លៃគ្រប់ជ្រុងជ្រោយអំពីអត្ថន័យជាប្រវត្តិសាស្ត្រនៃ “មហាជ័យជម្នះ ៧មករា ឆ្នាំ ១៩៧៩ - និងបណ្តាសមិទ្ធផលនានា ចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា រហូតដល់បច្ចុប្បន្ន។ ជាពិសេសក្នុងដំណាក់កាលនៃការចាប់ផ្តើម នីតិកាលថ្មី របស់រាជរដ្ឋាភិបាលជំនាន់ក្រោយបន្តវេនដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញដំណើរប្រកបដោយភាពស្វាហាប់ និងថាមពល រឹងមាំជាមួយនឹងការ គាំទ្រជាទូទៅពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ចំពោះលទ្ធផលការងារ រយៈពេលជាងមួយឆ្នាំដំបូង។ និងចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជា រណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា កងទ័ពស្ម័គ្រចិត្តវៀតណាម បុព្វការីជន ដែលបានពូនផ្តុំជារណសិរ្សស្នេហាជាតិ ក្នុងគ្រាដ៏មហាលំបាក រំដោះប្រទេសជាតិ និងប្រជាជនពី របបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃ ៧ មករា ១៩៧៩ ហើយបន្តជ្រោងខ្ពស់ទង់ស្នេហាជាតិ ទង់បង្រួបបង្រួមជាតិ និងទង់សាមគ្គីជាតិ ធ្វើឱ្យកម្ពុជាមានការប្រែប្រួលរីកចម្រើនគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក